• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

CEO Summit ២០១៧ ពិភាក្សាអំពីប្រធានបទនានា សំដៅជំរុញកំណើនសកល


CEO Summit ២០១៧ ពិភាក្សាអំពីប្រធានបទនានា សំដៅជំរុញកំណើនសកល

ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នាថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុង Da Nang សន្និសីទជាន់ខ្ពស់សហគ្រាស APEC ២០១៧ បន្តប្រព្រឹត្តិទៅសម័យពិភាក្សាតាមប្រធានបទផ្សេងៗគ្នា សំដៅជំរុញកំណើនសកលប្រកបដោយនិរន្តរភាព​។ វាគ្មិនចូលរួមសម័យពិភាក្សានេះគឺជាថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចមួយចំនួន អគ្គនាយក និងប្រធាន​សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំនៅតំបន់។

នៅក្នុងសម័យពិភាក្សាស្ដីពីបណ្ដាកត្តាបង្កើតការងារធ្វើថ្មី ប្រមូលផ្ដុំទៅលើរបៀបជំរុញជំនាន់បន្តនៃបច្ចេកវិទ្យា ក្រុមហ៊ុននិងផ្នែកឧស្សហកម្មនានាបង្កើតការងារធ្វើក្នុងស្ថានភាពទីផ្សារសកលអភិវឌ្ឍន៍ បណ្ដាវាគ្មិនសុទ្ធតែបាន​លើកឡើងអំពីការវាយតម្លៃវិជ្ជមានអំពីផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មីចំពោះការអភិវឌ្ឍន៍សង្គម។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បានឲ្យដឹងថា៖

“និយាយអំពីបដិវត្តន៍បច្ចេកវិទ្យាគឺម៉ាស៊ីននឹងជំនួសមនុស្សក្នុងវិស័យជាច្រើនប៉ុន្តែគប្បីគិតថាបច្ចេកវិទ្យាឆ្លាត​​នឹងជួយដោះស្រាយរាល់ការលំបាកសាកល្បងទាំងអស់។ សម័យបច្ចេកវិទ្យាក៏បានបង្កើតឡើងអង្គការសង្គម​ការពារពលករ និងមហាសេដ្ឋីថ្មី ហើយគេបានធ្វើការផ្ទាល់ជាមួយរដ្ឋាភិបាលនិងស្ថាប័នរបស់រដ្ឋាភិបាល ដើម្បីជួយដោះស្រាយរាល់កាជំពាក់ជំពិនក្នុងការធ្វើអាជីវកម្ម”

ក៏នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រព្រឹត្តិទៅសម័យពិភាក្សាស្ដីពីការតភ្ជាប់ដើម្បីកំណើន។ សម័យពិភាក្សាបានប្រមូលផ្ដុំលើការតំរង់ទិសដៅប្រកបដោយប្រសិទ្ធភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top