• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Can Tho នាំចេញផ្លែស្វាយជើងដំបូងទៅកាន់ទីផ្សារអូស្ត្រាលី និងអាមេរិក

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Can Tho សហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Co Do បានរៀបចំពិធីប្រកាសការនាំចេញផ្លែស្វាយសំបកបៃតងជើងដំបូងរបស់ Can Tho ទៅកាន់ទីផ្សារអូស្ត្រាលី និងសហរដ្ឋអាមេរិក។
ឡូស្វាយជើងដំបូងនឹងត្រូវដឹកជញ្ជូនតាមផ្លូវអាកាស (រូបថត៖ Pham Hai/VOV)

ផ្លែស្វាយជើងដំបូងនេះនឹងត្រូវដឹកជញ្ជូនតាមផ្លូវអាកាស ដែលក្នុងនោះ ១ តោននឹងត្រូវនាំចេញទៅកាន់ប្រទេសអូស្ត្រាលី និង ១ តោនទៀត ទៅកាន់ សហ រដ្ឋអាមេរិក។ អនុប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Can Tho លោក Nguyen Ngoc He បានឲ្យដឹងថា នៅក្នុងមូលដ្ឋាននេះមានផ្ទៃដីដាំដើមឈើហូបផ្លែសរុបជាង ២៥.០០០ ហិកតា ក្នុងនោះមានដើមឈើចំនួន ៨ ប្រភេទ ដែលមានផ្ទៃដីដាំចាប់ពីជាង ១.០០០ ដល់ជាង ៤.៨០០ ហិកតា។ បច្ចុប្បន្ន Can Tho មានលេខកូដតំបន់ដែលកំពុងលូតលាស់ចំនួន ១៩៣ ដែលមានផ្ទៃដីសរុប ២.៦០០ ហិកតា ផលិតផលគុណភាពខ្ពស់របស់ទីក្រុងត្រូវបាននាំចេញទៅកាន់ទីផ្សារដែលមានតម្រូវការ និងមានតម្លៃខ្ពស់។ ការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារអូស្ត្រាលី និងសហរដ្ឋអាមេរិក បើកទិសដៅថ្មីសម្រាប់ទំនិញស្វាយ ក៏ដូចជាការតម្រង់ទិសទំនាក់ទំនងសម្រាប់តំបន់ដាំដុះផ្លែឈើផ្សេងទៀតនៅក្នុងតំបន់ដីសណ្ដរទន្លេ Cuu Long

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ បង្ហាញលើផលិតផលរបារប្រាក់  ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ បង្ហាញលើផលិតផលរបារប្រាក់ " ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ" ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របស់អ្នកកាសែត លោក Tran Mai Huong ជាកម្មសិទ្ធិរបស់របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានបង្ហាញលើដុំប្រាក់របស់ក្រុមហ៊ុនមាស ប្រាក់ ត្បូងមានតំលៃ Phu Quy។

Top