• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Brexit នឹងមិនជះឥទ្ធិពលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU


ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖hanoimoi)
នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅ​វៀត​ណាម​លោក Bruno Angelet បានធ្វើអធិបតីជំនួបប្រាស្រ័យសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបង្កើត​ EU និងប្រកាសសៀវភៅសអំពីអនាគតរបស់ទ្វីបអឺរ៉ុប។នៅទីនេះ ឯកអគ្គរដ្ឋទូតលោក Bruno Angelet បានសង្កត់ធ្ងន់ថា​ Brexit នឹងមិនជះឥទ្ធិពលទៅលើដំណើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអង្គការនេះនិងវៀតណាមនោះឡើយ។ លោក Bruno Angelet ឲ្យដឹងថា​ FTA រវាង EU និងវៀតណាមបានសំរេចហើយកំពុងត្រូវបានពិនិត្យឡើងវិញខាងគតិយុត្ត ព្រមទាំងសង្ឃឹមថា ឯកសារនេះនឹង​ត្រូវបានចុះហត្ថលេខានាចុងឆ្នាំនេះ ហើយចូលជាធរមាននាឆ្នាំក្រោយផងដែរ។ ដំណើរការចរចារអំពី Brexit គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ឆ្នាំ។ ក្នុងពេល នោះ នាដើមឆ្នាំក្រោយ EVFTA នឹងចូលជាធរមាន ហើយហេតុដូច្នេះអង់គ្លេសនឹងនៅតែជាដៃគូក្នុងកិច្ចព្រមព្រៀងនេះ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top