• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Bac Giang នាំចេញឡូផ្លែមៀនស្រស់ដំបូងទៅកាន់ទីផ្សារអូស្ត្រាលី

គណៈកម្មាធិការប្រជាជនស្រុក Yen The បានប្រកាស និងប្រគល់សេចក្តី សម្រេចទទួលស្គាល់តំបន់ផលិតផ្លែមៀនដោយបំពេញស្តង់ដារ VietGAP សម្រាប់ សហករណ៍ Hao Thanh ហើយធ្វើពិធីកាត់ខ្សែបូដើម្បីនាំចេញឡូផ្លែមៀន Yen The ដំបូងទៅកាន់ទីផ្សារអូស្រ្តាលី។
  ពិធីកាត់ខ្សែបូដើម្បីនាំចេញឡូផ្លែមៀន Yen The ដំបូងទៅកាន់ទីផ្សារអូស្រ្តាលី។ (រូបថត៖ TTXVN)  
នាថ្ងៃទី ១៩ ខែសីហា ខេត្ត Bac Giang បានរៀបចំសន្និសីទប្រកាសតំបន់ផលិត ផ្លែមៀនតាមស្តង់ដារ VietGAP និងកាត់ខ្សែបូរនាំចេញផ្លែមៀនឆ្នាំ២០២២។ នៅពិធី នេះ គណៈកម្មាធិការប្រជាជនស្រុក Yen The  បានប្រកាស និងប្រគល់សេចក្តី សម្រេចទទួលស្គាល់តំបន់ផលិតផ្លែមៀនដោយបំពេញស្តង់ដារ VietGAP សម្រាប់សហករណ៍ Hao Thanh ហើយធ្វើពិធីកាត់ខ្សែបូដើម្បីនាំចេញឡូផ្លែមៀន Yen The ដំបូងទៅកាន់ទីផ្សារអូស្រ្តាលី។ បច្ចុប្បន្ននេះ ផ្ទៃដីដាំដំណាំមៀន ក្នុងខេត្ត Bac Giang មានទំហំប្រមាណ ៣.៤០០ ហិកតា ដោយផ្ដល់បរិមាណផលសរុបប្រមាណ ២ ម៉ឺនតោន។ ដើម្បីអភិវឌ្ឍន៍ដើមឈើហូបផ្លែប្រកបដោយនិរន្តរភាព ខេត្ត Bac Giang បានផ្តោត សំខាន់លើការជំរុញផលិតកម្មសម្រាប់ការនាំចេញ លើកកំពស់តម្លៃផលិតផលដើម ឈើហូបផ្លែជាបណ្តើរៗ ជាពិសេសនៅឆ្នាំ២០២២ បានផ្តោតសំខាន់លើការដឹកនាំដើម្បី នាំចេញផ្លែមៀន។ មកទល់នឹងពេលនេះ ខេត្តបានផ្តល់លេខកូដដល់តំបន់ដាំដុះចំនួន ៤៧ កន្លែង លើផ្ទៃដី ៥១៤ ហិកតា ក្នុងបរិមាណផល ៤.០០០ តោន សម្រាប់នាំចេញទៅ កាន់ទីផ្សារចិន; ផ្ដល់លេខកូដដល់តំបន់ដាំចំនួន ៥ កន្លែង លើផ្ទៃដី ៥២,៩២ ហិកតា ក្នុងបរិមាណផលប្រហែល ៤៥០ តោន សម្រាប់នាំចេញទៅទីផ្សារអូស្ត្រាលី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top