• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Ba Ria - Vung Tau ចុះអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធក្រុមហ៊ុន DP World ស្តីពីឡូហ្ស៊ីស្ទិក

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នាជាមួយក្រុមហ៊ុន DP World គ្រុប ដែលមានទីស្នាក់ការនៅទីក្រុងឌូបៃ (UAE) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូហ្ស៊ីស្ទិកឆ្លាតវៃ និងគាំទ្រពាណិជ្ជកម្មសកលឈានមុខគេ លើពិភពលោក។
ថ្នាក់ដឹកនាំខេត្ត Ba Ria - Vung Tau បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន DP World គ្រុប (រូបថត៖ VOV)

អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការដើម្បីពិភាក្សាលម្អិតអំពីការគាំទ្ររបស់ DP World ដល់ខេត្ត Ba Ria - Vung Tau ក្នុងការអភិវឌ្ឍន៍គម្រោង "ស្រាវជ្រាវតំបន់ពាណិជ្ជកម្មសេរីដែលទាក់ទងជាមួយកំពង់ផែសមុទ្រនៅតំបន់ Cai Mep Ha"។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែផ្តួចផ្តើមទំនាក់ទំនងសហប្រតិបត្តិការរវាង Ba Ria - Vung Tau និង DP World ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងអេមីរ៉ាតអារ៉ាប់រួម (UAE) កាន់តែស៊ីជម្រៅថែមទៀត។ តំបន់ពាណិជ្ជកម្មសេរីដែលជាប់ពាក់ព័ន្ធជាមួយកំពង់ផែសមុទ្រនៅតំបន់ Cai Mep Ha ខេត្ត Ba Ria - Vung Tau ត្រូវបានរំពឹងថានឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន កំពង់ផែសមុទ្រ និងពាណិជ្ជកម្មអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top