• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ASOSAI ១៤: ឱកាសថ្មីសម្រាប់​សវនកម្មរដ្ឋវៀត​ណាម​ជម្រុញកិច្ច​សហប្រតិបត្តិការ​និងការអភិវឌ្ឍ​


អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien

 ទទួល​រៀបចំមហាសន្និបាតបណ្តាស្ថាប័ន សវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI 14) គឺជា​ឱកាស​សម្រាប់​សវនករ​រដ្ឋ​វៀតណាមទទួល និងអនុវត្ត នូវចំណេះដឹង ស្តង់ដារនិងបទពិសោធន៍អន្តរជាតិ ជាពិសេស ពីអង្គ ការ ASOSAI និយាយរួមក៏ដូចជាសមាជិក ASOSAI និយាយដោយឡែក ដើម្បីបង្កើនសមត្ថភាព របស់ខ្លួន​និង​បន្ត​រីកចម្រើន​ឲ្យបានខ្លាំងក្លាថែមទៀត។
 
នេះជាការបញ្ជាក់​អះអាងដោយអនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ដឹកនាំ​មហាសន្និបាត ASOSAI ១៤ ក្នុងកិច្ច សម្ភាសន៍​ជាមួយអ្នក​យកព័ត៌មាន​នៃទីភ្នាក់ងារ​សារ​ព័ត៌មាន​​វៀត​ណាម។ លោក Phung Quoc Hien បានមានប្រសាសន៏ថា ASOSAI 14 គឺជាព្រឹត្តិការណ៍នយោ បាយ​ការ​​​ទូត​​និងកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈពោរពេញទៅដោយសារៈសំខាន់។ ការទទួលរៀប​ចំ​មហា​សន្និបាត​នេះ ​ សវនកម្ម​រដ្ឋវៀតណាមនឹង​ក្លាយទៅជាប្រធាន ASOSAI សម្រាប់អាណត្តិ ២០១​៨-២០២១ និងជា​សមាជិក​គណៈ​កម្មការ​​ប្រតិបត្តិ ASOSAI ពេញអាណត្តិ ២០១៥-២០២៤តែម្តង។ ហើយនេះក៏ជាឱកាសមួយដើម្បី លើក​កំពស់​កិត្យានុភាព​ រូបភាព ឥទ្ធិពលនិងឋានៈ របស់សវនកម្មរដ្ឋវៀតណាម លើឆា​កអន្តរជាតិ។
 
​សូមគូស​បញ្ជាក់ថា ASOSAI 14 នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ប្រទេសវៀត ណាម) ចាប់​ពីថ្ងៃទី១៩ដល់ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​។ ASOSAI 14 នេះនឹងមានការចូលរួមរបស់តំណាងចំនួណ៣៥០នាក់មកពី ៤៦​​ស្ថាប័ន​​សវនកម្ម កំពូលនៃទ្វីបអាស៊ីនិងអង្គការអន្ដរជាតិមួ​យចំនួន​ក្នុងនាមជាអ្នក​​សង្កេតការណ៍៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top