ASEP លើកទី ៩ អះអាងនូវកិច្ចសន្យារក្សាសន្តិភាពនិងសន្តិសុខសេរីភាពនាវាចរណ៍ (Image: VNA)
ទទួលសេចក្តីអញ្ជើញរបស់រដ្ឋសភាម៉ុងហ្គោលី គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានចូលរួមសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៩ (ASEP 9) ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី Ulan Bator ចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែមេសា ឆ្នាំ២០១៦។ ដោយមានប្រធានបទ «តួនាទីរបស់ ASEP ចំពោះសន្និសីទអាស៊ី-អឺរ៉ុប» អង្គសន្និសីទពិភាក្សាខ្លឹមសារចំនួន ២ គឺ៖ ការតភ្ជាប់និងប្រសិទ្ធភាពនៃបណ្ដាបន្តការពហុភាគី» និងដៃគូឆ្ពោះទៅអនាគត់។ ជាពិសេស ASEP លើកទី ៩ សន្យារក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខសេរីភាពនាវាចរណ៍ និងអាកាសចរណ៍។ ទន្ទឹមនឹងនោះ ទប់ស្កាត់រាល់ទង្វើដោយឯកតោភាគីដែលធ្វើឲ្យស្ថានភាពតានតឹងឡើងៗក្នុងតំបន់ ហើយដោះស្រាយជំលោះដោយសន្តិវិធីដោយឈរ លើការប្រតិបត្តិតាមធម្មនុញ្ញ អ.ស.ប. ច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអ.ស.ប. ឆ្នាំ ១៩៨២ (UNCLOS)។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ទៅលើការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះ មាន UNCLOS សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅកសាងក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC)។ វៀតណាមក៏បានផ្តើមឡើងវិធានការបង្កើនកិច្ចសហប្រតិបត្តិការ រវាងអាស៊ីនិងអឺរ៉ុបប្រកបដោយប្រសិទ្ធភាព ដែលត្រូវបានវាយតំលៃខ្ពស់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម