ព័ត៌មាន

ASEP លើកទី ៩ អះអាងនូវកិច្ចសន្យារក្សាសន្តិភាពនិងសន្តិសុខសេរីភាពនាវាចរណ៍


ASEP លើកទី ៩ អះអាងនូវកិច្ចសន្យារក្សាសន្តិភាពនិងសន្តិសុខសេរីភាពនាវាចរណ៍ (Image: VNA)

ទទួលសេចក្តីអញ្ជើញរបស់រដ្ឋសភាម៉ុងហ្គោលី គណៈប្រតិភូ​រដ្ឋសភាវៀតណាម ដឹកនាំដោយ​អនុប្រធាន​រដ្ឋសភា លោក Uong Chu Luu​ បានចូលរួមសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៩ (ASEP 9) ដែលបាន​ប្រព្រឹត្ត​ទៅនៅ​រដ្ឋធានី Ulan Bator ចាប់ពីថ្ងៃ​ទី​២១ ដល់ទី​២២ ខែ​មេសា ឆ្នាំ២០១៦។ ដោយ​មាន​ប្រធានបទ «តួនាទីរបស់ ASEP ចំពោះ​សន្និសីទ​អាស៊ី-អឺរ៉ុប» អង្គ​សន្និ​សីទ​ពិភាក្សា​ខ្លឹមសារ​ចំនួន ២ គឺ៖ ការតភ្ជាប់​និង​ប្រសិទ្ធភាព​នៃបណ្ដាបន្ត​ការ​ពហុ​ភាគី​» និងដៃគូឆ្ពោះទៅអនាគត់។ ជាពិសេស  ASEP លើកទី ៩ សន្យារក្សា​សន្តិភាព​ស្ថិរភាព​និង​សន្តិសុខ​សេរីភាព​នាវាចរណ៍ និងអាកាសចរណ៍។ ទន្ទឹមនឹង​នោះ ទប់ស្កាត់​រាល់​ទង្វើដោយ​ឯកតោ​ភាគី​ដែល​ធ្វើឲ្យ​ស្ថាន​ភាព​តាន​​តឹង​ឡើងៗក្នុងតំបន់ ហើយដោះស្រាយជំលោះដោយសន្តិវិធីដោយឈរ លើ​ការប្រតិបត្តិតាម​ធម្មនុញ្ញ អ.ស.ប. ច្បាប់​អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា​អ.ស.ប. ឆ្នាំ ១៩៨២ (UNCLOS)។ ថ្លែងមតិនៅទីនេះ អនុប្រ​ធាន​រ​ដ្ឋ​វៀត​ណាម​លោក  Uong Chu Luu បានសង្កត់ធ្ងន់ទៅលើការដោះស្រាយជំលោះដោយ​សន្តិវិធី​ដោយ​ឈរលើ​ច្បាប់​អន្តរជាតិ​ ក្នុងនោះ មាន UNCLOS សេចក្តីថ្លែង​ការណ៍ ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាង​កើត (DOC) ឆ្ពោះ​ទៅកសាងក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC)។ វៀតណាមក៏បានផ្តើម​ឡើងវិធាន​ការ​បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ រវាងអាស៊ីនិងអឺរ៉ុបប្រកបដោយ​ប្រសិទ្ធភាព ដែលត្រូវបានវាយតំលៃខ្ពស់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top