ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានឲ្យដឹងថា វៀតណាមកំពុងពន្លឿនការធ្វើឲ្យសុក្រិតបរិយាកាសច្បាប់ដែលមានតម្លាភាព លើកកំពស់សារៈសំខាន់នៃការការពារកម្មសិទ្ធិបញ្ញា និងសម្រួលដល់ការវិនិយោគ និងអាជីវកម្មសម្រាប់សហគ្រាសបច្ចេកវិទ្យាខ្ពស់ ឈរលើស្មារតីនៃការអភិវឌ្ឍប្រកបដោយស្ថាបនា ដែលភ្ជាប់ទៅនឹងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ដែលយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមូលដ្ឋាន។ វៀតណាមតែងតែយកចិត្តទុកដាក់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក មកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដោយផ្អែកលើផលប្រយោជន៍សុខដុមរមនា រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងអាជីវកម្មនៃប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើឲ្យសាជីវកម្ម Amazon បន្តធ្វើជាដៃគូសំខាន់របស់វៀតណាមក្នុងការអនុវត្តសេចក្តីសម្រេចលេខ ៥៧ ស្តីពីការទម្លាយភាពជឿន លឿនក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដោយធ្វើការរួមចំណែកជាក់ស្តែងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់នៅវៀតណាម។





