• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AI Day ២០២៦៖ លើកកម្ពស់សមត្ថភាព AI របស់វៀតណាមក្នុងយុគសម័យសេដ្ឋកិច្ចបញ្ញាសិប្បនិម្មិត

វេទិកា AI Day ឆ្នាំ ២០២៦ បានប្រមូលផ្តុំអង្គភាពជាច្រើន ដោយបង្កើតបរិយាកាសផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងស្នើគំនិតផ្តួចផ្តើមសម្រាប់ការអនុវត្តបញ្ញាសិប្បនិម្មិត តាមនោះ រួមចំណែកដល់ការបង្កើនសមត្ថភាព AI សម្រាប់កម្លាំងពលកម្ម និងសហគមន៍នៅវៀតណាម។

 

 

នៅថ្ងៃទី៥ ខែមេសា នៅទីក្រុងហាណូយ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និងក្រុមហ៊ុន​ STEAM for Vietnam ​បាន​សម្របសម្រួល​ជាមួយស្ថានទូតនិងស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ បានរៀបចំព្រឹត្តិការណ៍ “AI Day ២០២៦៖ លើកកម្ពស់សមត្ថភាពបញ្ញាសិប្បនិម្មិតរបស់វៀតណាម ក្នុងយុគសម័យសេដ្ឋកិច្ចបញ្ញាសិប្បនិម្មិត”។

 

ទិដ្ឋភាពទូទៅនៃកម្មវិធី។ រូបថត៖ nhandan.vn

 

 

វេទិកា AI Day ឆ្នាំ ២០២៦ បានប្រមូលផ្តុំអង្គភាពជាច្រើន ដោយ​បង្កើតបរិយាកាសផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងស្នើគំនិតផ្តួចផ្តើមសម្រាប់ការអនុវត្តបញ្ញាសិប្បនិម្មិត តាមនោះ រួមចំណែកដល់ការបង្កើនសមត្ថភាព AI សម្រាប់កម្លាំងពលកម្ម និងសហគមន៍នៅវៀតណាម។ សម័យប្រជុំពេញអង្គនៃ AI Day ឆ្នាំ ២០២៦ មានបទបង្ហាញសំខាន់ៗចំនួន ៤ ពីទស្សនៈចម្រុះ របស់អ្នករៀបចំគោលនយោបាយ អ្នកគ្រប់គ្រងអប់រំ អ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអង្គការជំរុញនវានុវត្តន៍ ដោយបង្ហាញពីផ្ទាំងរូបភាពដ៏ទូលំទូលាយអំពីរបៀបដែលបញ្ញាសិប្បនិម្មិតកំពុងត្រូវបានបង្កើត ដាក់ពង្រាយ និងអនុវត្តនៅក្នុងប្រទេស វៀតណាម។

 

វៀតណាមសម្រេចបានជោគជ័យជាច្រើនក្នុងវិស័យ AI ដោយជាប់ចំណាត់ថ្នាក់លេខ ៣ ទូទាំងពិភពលោកក្នុងកម្រិតនៃ​ការជឿទុកចិត្តលើ AI និងលេខ ៥ ក្នុងការអនុវត្តន៍ AI ដោយទាក់ទាញការវិនិយោគជាង ៨០ លានដុល្លារលើវិស័យ AI នៅឆ្នាំ ២០២៥។ យុទ្ធសាស្ត្រ AI ជាតិឆ្នាំ ២០៣០ របស់វៀតណាមមានគោលដៅនាំប្រទេស​វៀតណាម​ឈាន​ចូលក្រុម​ប្រទេសឈាន​មុខ​គេទាំង ៣ នៅអាស៊ីអាគ្នេយ៍ក្នុងការស្រាវជ្រាវ AI៕​

តាម​ /vovworld.vn/km-KH

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top