• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ADB៖ សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងជួបការពិបាកក្នុងស្តារឡើងវិញ

ឆ្នាំ ២០២០ ជាលើកដំបូងក្នុងរយៈពេលជិត ៦ ទសវត្ស ដែលខឿនសេដ្ឋកិច្ចនៅទូទាំងទ្វីបអាស៊ីនឹងធ្លាក់ចុះ មុនពេលស្តារឡើងវិញពីឆ្នាំ ២០២១ ខណៈដែលតំបន់នេះចាប់ផ្តើមជំនះពុះពារលើផលវិបាកខាងសេដ្ឋកិច្ចដែលបង្កឡើងដោយសារជំងឺរាតត្បាតសកលផងដែរ។

សេដ្ឋកិច្ចអាស៊ីនឹងងើបឡើងវិញតាមរូបអក្សរ L ជំនួសឱ្យ V (ប្រភព៖ CafeF)


យោងតាមរបាយការណ៍ស្តីពីយថាទស្សន៍នៃសេដ្ឋកិច្ចអាស៊ី (ADO) ឆ្នាំ ២០២០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនាថ្ងៃទី ១៥ ខែកញ្ញា បានឲ្យដឹងថាផលិតផលសរុប (GDP) នៅអាស៊ី ដែលកំពុងអភិវឌ្ឍន៍ នឹងធ្លាក់ចុះត្រឹមតែ ០, ៧ % នៅក្នុងឆ្នាំ ២០២០ ដោយគូសសញ្ញាពីលើកដំបូងដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់ មានភាពអវិជ្ជមានចាប់តាំងពីដើមទសវត្សនៃឆ្នាំ១៩៦០។ 

របាយការណ៍នេះក៏បង្ហាញថាកំណើនក្នុងតំបន់នឹងស្តារឡើងវិញ ហើយសម្រេចបាន ដល់ ៦,៨% នៅឆ្នាំ ២០២១ ផងដែរ។ ម្យ៉ាងវិញទៀត មានប្រមាណ ៣/៤ នៃខឿនសេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងមានកំណើនអវិជ្ជមាននៅឆ្នាំ ២០២០ ៕

 

   តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top