• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់

នៅព្រឹត្តិការណ៍នេះ បណ្ដា សហគ្រាសបានផ្លាស់ប្ដូរមតិដោយផ្ទាល់អំពីនីតិវិធី បែបបទ លក្ខខណ្ឌចុះបញ្ជីខ្ចីទុន ហើយសហគ្រាសដែលមានលក្ខខណ្ឌ បទដ្ឋានគ្រប់គ្រាន់នឹងត្រូវបានតភ្ជាប់ជាមួយ ធនាគារដែលគេបានជ្រើសរើសដើម្បីចុះបញ្ជីខ្ចីទុន ឬរៀបចំរចនាសម្ព័ន្ធកម្ចីឡើងវិញ។

នៅថ្ងៃទី២៧ ខែកញ្ញា ធនាគាររដ្ឋវៀតណាម ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសហការជាមួយក្រុមប្រឹក្សាសហគ្រិនភាពជាស្ត្រីវៀតណាម រៀបចំកម្មវិធីតភ្ជាប់សហគ្រាស-ធនាគារ តាមប្រព័ន្ធវីដេអូ ដើម្បីឧទ្ទេសនាមនិងពិភាក្សាអំពីកញ្ចប់ថវិកាចំនួន ៥ លានដុល្លាអាមេរិក សម្រាប់ជួយបន្ធូរបន្ថយផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩ ទៅ លើសហគ្រាសខ្នាតតូចនិងមធ្យមដោយស្ត្រីធ្វើជាម្ចាស់។ នៅព្រឹត្តិការណ៍នេះ បណ្ដាសហគ្រាសបានផ្លាស់ប្ដូរមតិដោយផ្ទាល់អំពីនីតិវិធី បែបបទ លក្ខខណ្ឌចុះបញ្ជីខ្ចីទុន ហើយសហគ្រាសដែលមានលក្ខខណ្ឌ បទដ្ឋានគ្រប់គ្រាន់នឹងត្រូវបានតភ្ជាប់ជាមួយ ធនាគារដែលគេបានជ្រើសរើសដើម្បីចុះបញ្ជីខ្ចីទុន ឬរៀបចំរចនាសម្ព័ន្ធកម្ចីឡើងវិញ។
គួរជម្រាបថា កម្មវិធីនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រុមប្រឹក្សាអាជីវការិនីវៀតណាមសំដៅជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមជាកម្មសិទ្ធិរបស់ស្ត្រី ក្នុងការទទួលបានកញ្ចប់ ថវិកាឧបត្ថម្ភរបស់ ADB៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top