ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh
ក្នុងឱកាសដំណើរទស្សនកិច្ចជាន់ខ្ពស់ជាផ្លូវការ នៅវៀតណាមរបស់ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លីស៊ានឡុង ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម បានធ្វើការសម្ភាសន៍ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅសឹង្ហបុរីលោក Nguyen Tien Minh ស្តីពីខ្លឹម សារនៃដំណើរទស្សនកិច្ចនេះ ក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលថ្មី។ យោងតាមលោក Nguyen Tien Minh ថា ទំនាក់ទំនង រវាងវៀតណាមនិងសឹង្ហបុរីនាប៉ុន្មានឆ្នាំកន្លងទៅ គឺមានការវិវឌ្ឍយ៉ាងល្អប្រសើរលើ គ្រប់វិស័យ។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទទួលបាន១៤ពាន់លានដុល្លារអាមេរិក ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កំពុងមានការបោះជំហានគួរឲ្យកត់សម្គាល់ផងដែរ។ បច្ចុប្បន្ន សឹង្ហបុរីជាវិនិយោគិនធំទី៣នៅវៀតណាម ដោយទុនវិនិយោគសរុបឡើងដល់៤០ពាន់លានដុល្លាអាមេរិក។ រីឯសឹង្ហបុរីវិញ រដ្ឋាភិបាល របស់លោក លីស៊ានឡុង កំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងមមាញឹក ក្នុងបំណងនាំប្រទេសនេះបន្តរក្សានូវជោគជ័យ ដែលមានស្រាប់នោះក្នុងរយៈពេល៥០ឆ្នាំខាងមុខ។ តាមនោះ សឹង្ហបុរីបានដាក់ចេញ នូវដំណោះស្រាយជាច្រើន ដើម្បីជម្រុញខ្លាំងរាល់សកម្មភាពវិនិយោគ ក៏ដូចជាបើកទូលាយអាជីវកម្ម របស់សហគ្រាស សឹង្ហបុរីនានាទៅបរទេស។ ហេតុដូច្នេះហើយ លោក Nguyen Tien Minh បានសម្តែងការជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ របស់នាយករដ្ឋមន្ត្រី លោក លីស៊ានឡុងនោះ នឹងបើកចេញគ្រឹះរឹងមាំសម្រាប់ជម្រុញថែមទៀត ទំនាក់ទំនងទ្វេភាគី និងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម