ព័ត៌មាន

ឱកាសសហប្រតិបត្តិការវៀតណាម-សឹង្ហបុរីក្នុងដំណាក់កាលថ្មី


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh

ក្នុងឱកាស​ដំណើរទស្សនកិច្ចជាន់ខ្ពស់ជាផ្លូវការ នៅវៀតណាមរបស់ ​នាយក​រដ្ឋមន្ត្រី​សឹង្ហបុរី លោក លីស៊ានឡុង ចាប់​ពីថ្ងៃ​ទី២១ រហូតដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ​២០១៧​ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន​វៀតណាម បានធ្វើការ​សម្ភាសន៍ ឯកអគ្គ​រដ្ឋទូតវៀតណាម​ប្រចាំ នៅសឹង្ហបុរីលោក Nguyen Tien Minh ស្តីពី​ខ្លឹម សារ​នៃ​ដំណើរ​​ទស្សន​កិច្ច​នេះ ក៏ដូច​ជាយ​ថា​ទស្សន៍​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​ក្នុងដំណាក់​កាលថ្មី​​។ យោង​តាម​លោក Nguyen Tien Minh ថា ទំនាក់​ទំនង រវាងវៀត​ណាម​និង​សឹង្ហបុរី​នា​ប៉ុន្មាន​ឆ្នាំកន្លងទៅ គឺមាន​ការវិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ​លើ គ្រប់​វិស័យ។ ទំនាក់​ទំនងពាណិជ្ជកម្ម​ទ្វេភាគីទ​ទួល​បាន​១៤​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក៏កំពុង​មាន​ការបោះ​ជំហាន​គួរ​ឲ្យ​កត់​សម្គាល់​ផងដែ​រ។ បច្ចុប្បន្ន សឹង្ហបុរី​ជាវិនិយោគិន​ធំទី៣​នៅវៀត​ណាម ដោយ​ទុន​វិនិយោគ​សរុប​ឡើង​ដល់​៤០​ពាន់​លាន​ដុល្លា​អាមេរិក​។ រីឯសឹង្ហបុរី​វិញ រដ្ឋាភិបាល​ របស់លោក លីស៊ាន​ឡុង កំពុង​រៀប​ចំយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​យ៉ាង​មមាញឹក  ក្នុង​បំណង​នាំប្រទេស​នេះ​បន្ត​រក្សានូវ​ជោគជ័យ ដែលមាន​ស្រាប់នោះក្នុង​រយៈពេល​៥០ឆ្នាំខាង​មុខ។ តាម​នោះ សឹង្ហបុរី​បាន​ដាក់ចេញ​ នូវដំណោះស្រាយជាច្រើន ដើម្បី​ជម្រុញ​ខ្លាំង​រាល់​សកម្មភាព​វិនិយោគ​ ក៏ដូច​ជាបើក​ទូលាយ​អាជីវកម្ម របស់​សហ​គ្រាស សឹង្ហបុរី​នានា​ទៅ​បរទេស​។ ហេតុដូច្នេះ​ហើយ លោក Nguyen Tien Minh បាន​សម្តែង​ការ​​ជឿជា​ក់​ថា ក្នុង​ដំណើរទស្សនកិច្ចវៀតណាមលើកនេះ របស់​នាយករដ្ឋ​មន្ត្រី ​លោក លីស៊ានឡុង​នោះ នឹង​បើក​ចេញគ្រឹះរឹង​មាំ​សម្រាប់​ជម្រុញ​ថែម​ទៀត ​ទំនាក់​​ទំនង​​ទ្វេភាគី និង​ទិសដៅ​សហប្រតិបត្តិ​ការ​នា​ពេល​ខាង​មុខ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top