• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសជាច្រើនក្នុងការនាំចេញជលផលទៅកាន់ទីផ្សារអូស្ត្រាលី

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Quang Minh ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ TTXVN)


នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេសបានសម្របសម្រួលជាមួយសមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) រៀបចំសិក្ខាសាលាមួយស្តីពី “ពន្លឿនការនាំចេញជលផលទៅកាន់ទីផ្សារអូស្ត្រាលី” ក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់មុខនិងតាមអ៊ីនធឺណិតផងដែរ។

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Quang Minh បានស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អ្នកនាំចូលនិងសមាគមអូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ព័ត៌មាននិងជំរុញការនាំចូលជលផលរបស់វៀតណាម ក្នុងបរិបទដែលផ្នែកជលផលសមុទ្ររបស់វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនិងផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាព។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មធនធានទឹកនិងបរិស្ថានអូស្រ្តាលី លោក Andrew Metcalfe វាយតម្លៃថា គ្រឿងសមុទ្រវៀតណាមត្រូវបានអតិថិជនអូស្ត្រាលីជឿជាក់និងពេញចិត្តណាស់។ ដើម្បីឱ្យគ្រឿងសមុទ្រវៀតណាមមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារអូស្រ្តាលី ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាននិងការគាំទ្រផ្នែកបច្ចេកទេសដើម្បីឱ្យអ្នកផលិតវៀតណាម អាចបំពេញតាមស្តង់ដារល្អប្រសើររបស់អូស្ត្រាលី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top