• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធាន​តុលាការ​កំពូល​កូរ៉េ​ខាង​ត្បូង​


 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ទទួលជួបសន្ទនាជាមួយ
ប្រធានតុលាការកំពូលកូរ៉េខាងត្បូង

នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ឧប​នាយករដ្ឋមន្រ្តីអចិន្ត្រៃ​យ៍វៀតណាម លោក Truong Hoa Binh បានអញ្ជើញទទួលជួបស​ន្ទនា​ជាមួយលោក Yang Sung-Tae ដែលកំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ការងារ នៅវៀតណាម។ នៅទីនេះ លោក T​ruong Hoa Binh បាន​អះអាង​នូវការគាំទ្រ​យ៉ាងខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​វៀតណាម ចំពោះការជំរុញទំនាក់ទំនងសហប្រតិ​បត្តិការ រវាង​ផ្នែកយុត្តិធម៌និយា​យរួម និង​តុលាការ​នៃប្រទេសទាំង​ពីរនិយាយដោយឡែក។ លោ​កឧបនាយករដ្ឋមន្រ្តីបាន​សង្កត់ធ្ង​ន់​ថា រដ្ឋាភិបាល​វៀតណាម​គាំទ្រ និងលើកទឹកចិត្តតុលាការប្រជា​ជនកំពូលវៀតណាម និង​តុលាការ​កំពូលកូរ៉េខាងត្បូង និងស្ថាប័ន​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េខាង​ត្បូង កសាង និងអនុវត្តគម្រោងកា​រណ៍ "បង្កើនតម្លាភាព និងលើ​ក​កំពស់​គុណភាព នៃការជំនុំជម្រះរបស់តុលាការវៀតណាម” ឲ្យបាន​ឆាប់ៗ។

រីឯខ្លួន​វិញ ប្រធានតុលាការកំពូលកូរ៉េខាង​ត្បូង លោក Yang Sung-Tae បានស្នើឲ្យលោ​ក Truong Hoa Binh បន្ត​គាំទ្រ​ និងយកចិត្តទុកដាក់ដល់គម្រោ​ងការណ៍​ សហប្រតិបត្តិការរវាងស្ថាប័នតុលាការ នៃប្រទេសទាំងពីរ ហើយមានក្ដីជឿ​ជាក់ថា តុលាការប្រជាជន​កំពូល​វៀត​ណាម កាន់តែ​អភិវឌ្ឍន៍​ថែមទៀត​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top