• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វីលីពីន​ និង​ឥណ្ឌូនេស៊ី​


ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay

នាថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ ​នៅខាងក្រៅសន្និសីទ​ចង្អៀត រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅកោះ Boracay ​ហ្វីលី​ពីន ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួងការ​​បរទេស​​​វៀត​ណាម លោក Pham Binh Minh បាន​មាន​ជំនួប​​​សន្ទនាជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​​ហ្វីលីពីន Perfecto Yasay។ នៅក្នុងជំនួប​នេះ ភាគីទាំងពីរ​បាន​ឯក​ភាព​​​​ជំរុញ​​អនុវត្តកិច្ច​ព្រម​ព្រៀង​ លើកកំពស់​ប្រសិទ្ធិភាព​យន្តការ​សហប្រតិបត្តិការ។ ​រដ្ឋមន្ត្រី​ទាំងពីររូប ក៏​បាន​​ឯកភាព​ជំរុញកិច្ច​សហប្រតិបត្តិការ ចែក​រំលែកព័ត៌មាន បទពិសោធន៍ និងកិច្ច​សហ​ប្រតិបត្តិការ​បង្ការ​ប្រឆាំង​​បទ​ល្មើស ភេរវកម្ម បទល្មើសគ្រឿង​ញៀន និងជួញដូរ​មនុស្ស។ 
 
ភាគីទាំងពីរក៏បានឯកភាពអំពីការជំរុញសាមគ្គីភាព និងរក្សាតួនាទីជា​មជ្ឈណ្ឌល​​​របស់​អាស៊ាន ក្នុងបញ្ហាធំៗ ដែលទាក់​ទិនដល់​សន្តិសុខ ផល​ប្រយោជន៍​​​របស់​ប្រទេស​នីមួយៗ​​និង​របស់​តំបន់​។ និង​អះអាង​ជាថ្មីម្តង​ទៀត សារ​សំខាន់ ​របស់​ការធានា​សន្តិភាព​ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង​សេរីភាព​នាវាចរណ៍ អាកាសចរណ៍​នៅ​សមុទ្រ​ខាង​កើត ក៏ដូចជា​ការដោះ​ស្រាយ​ជំលោះ នៅ​សមុទ្រដោយច្បាប់​អន្តរជាតិ​​​ដែលក្នុង​នោះមាន​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ​១៩៨២។
 
​ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi ភាគីទាំង​ពីរ​បាន​ឯកភាព​ជំរុញ កិច្ច​សហប្រតិ​បត្តិការសន្តិ​សុខ ការពារ​ជាតិ និង​​សន្យា​​ចែក​​រំលែក​ព័ត៌​មាន​​រួម​សហការ​ជិត​ស្និទ្ធ ជាមួយ​គ្នា​ក្នុង​បញ្ហា​​បង្កា​ប្រឆាំង​​ភេរវ​កម្ម។ ​លោក Retno Marsudi  បាន​សង្កត់​ធ្ងន់ថា៖ ឥណ្ឌូនេស៊ីនឹង​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ ជា​មួយ​​វៀ​តណាម​ ក្នុងឆ្នាំ A​PEC ​២០១៧ និងជំរុញ​អាស៊ាន​ ដើរតួនាទីជាមជ្ឈមណ្ឌល ​អភិវឌ្ឍន៍​សរសរទ្រូង​ទាំងបី​​គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង​បើក​ទូលាយ​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគិខាង​ក្រៅ។
 
ស្ដីអំពីបញ្ហា​នៅសមុទ្រខាងកើត ភាគីទាំងពីរ​បានសង្កត់​ធ្ងន់ទៅ​លើសារ​សំ​ខាន់​នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាស​ចរណ៍​។ ភាគីទាំងពីរ​បានឯកភាពរក្សា​​គោលជំហរ​ រួមគឺដោះ​ស្រាយជំ​លោះ​ដោយ​​សន្តិវីធី ផ្អែក​ទៅលើការ​គោរព​ច្បាប់​អន្តរ​ជាតិ ដែលក្នុង​នោះ​មាន UNCLOS ១៩៨២៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top