
អ្នកដឹកនាំភាពយន្ត «Kong: Skull Island»
ក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម (VNA)
អ្នកដឹកនាំភាពយន្ត «Kong: Skull Island» លោក Jordan Vogt-Roberts គឺជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ ២០១៧-២០២០។ ថ្លែងមតិនៅពិធីប្រគល់សេចក្តីសម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍ វៀតណាមដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៣ មិនា នៅទីក្រុងហាណូយ លោក Jordan Vogt-Roberts បានចែករំលែកថា៖
«ការចាប់អារម្មណ៍របស់ខ្ញុំក្នុងពេលទទួលបានសេចក្តីសម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍គឺភ្ញាក់ផ្អើលនិងមោទនៈខ្លាំងណាស់។ ខ្ញុំមានមោទនភាពណាស់ដែលមានឱកាសឧទ្ទេសនាមដល់ទស្សនិកជននិងមិត្តភ័ក្តអន្តរជាតិអំពីមនុស្សទឹកដីនិងប្រពៃណីវប្បធម៌របស់វៀតណាមរួមជាមួយទេសភាពនៃប្រទេសនេះ។ ក្នុងដំណើរការធ្វើខ្សែភាពយន្ត Kong:Skull Island ខ្ញុំឃើញថា៖ ប្រទេសវៀតណាមស្រស់ស្អាតអស្ចារ្យណាស់។ ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលដែលក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍ របស់វៀតណាម៕»
តាម VOV5 - វិទ្យុសម្លេងវៀតណាម