• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“អំណោយសុខុមាលភាព” ជាង ៦.២០០ កញ្ចប់បានមកដល់គ្រួសារមានស្ថានភាពលំបាក

ក្នុងបរិបទនៃជំងឺកូវីដ -១៩ បង្កការលំបាកជាច្រើនដល់ប្រជាជនក្នុងតំបន់ ដែលអនុវត្តការរក្សាគម្លាតសង្គម មជ្ឈឹម សម្ព័ន្ធយុវជនបានអនុវត្តកម្មវិធី “អំណោយសុខុមាលភាពរាប់លានកញ្ចប់” ដោយផ្តល់អំណោយជាម្ហូបអាហារនិងភេសជ្ជៈ រួមទាំង“ថង់ថ្នាំសុខុមាលភាព” សម្រាប់ប្រជាជននិងប្អូនកុមារ។

ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែសីហា មជ្ឈិមសម្ព័ន្ធយុវជនវៀតណាម មជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ និងមានការរួមដំណើរពីអង្គការនិងបុគ្គលបានផ្តល់អំណោយចំនួន ៦.២០០ កញ្ចប់ ដែលសរុបជាទឹកប្រាក់ចំនួន ២ ពាន់លាន ៣៦០ លានដុង ដល់គ្រួសារក្រីក្រចំនួន ៦.២០០ គ្រួសារ។

នេះគឺជាកម្មវិធីសប្បុរសធម៌បន្ថែមលើកម្មវិធីជាច្រើន ដែលអង្គការសម្ព័ន្ធយុវជន និងសមាគមកំពុងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពដូចជា៖ កម្មវិធីគាំទ្រឧបករណ៍និងការផ្គត់ផ្គង់វេជ្ជសាស្ត្រដល់កងកម្លាំងជួរមុខ និងជើងទំនិញ “ចែករំលែកក្តីស្រឡាញ់ រួមដៃគ្នាដើម្បីជម្នះជំងឺរាតត្បាត” ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top