• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានត្រៀមខ្លួនជួយដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយទឹកជំនន់និងការបាក់ដី

កាលពីថ្ងៃទី ២៧ ខែតុលា រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពទឹកជំនន់និងការបាក់ដីនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនននៅភាគកណ្តាលវៀតណាមបណ្តាលការខូចខាតយ៉ាងដំណំទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ (រូបថត៖ TTXVN)


នៅក្នុងសេចក្តីប្រកាសននេះ រដ្ឋ មន្រ្តីទាំងអស់បានសម្តែងនូវសមានទុក្ខយ៉ាងក្រៃលែង ចំពោះការបាត់ បង់អាយុជីវិតនិងទ្រព្យសម្បត្តិ ក៏ដូចជា ផលប៉ះពាល់អវិជ្ជមានដល់ជីវភាពប្រចាំរបស់ប្រជាជន ដែលបណ្តាលមកពីទឹកជំនន់ និងការបាក់ដីនៅវៀតណាម កម្ពុជា ឡាវ ហ្វីលីពីននិងថៃ។ យ៉ាងណាមិញ អាស៊ានបានបញ្ជាក់ពីសាមគ្គីភាពរបស់ខ្លួនជាមួយរដ្ឋាភិបាល និងប្រជាជន នៃប្រទេសដែលរងផលប៉ះពាល់ហើយត្រៀមខ្លួនជួយឧបត្ថម្ភប្រទេសទាំងនេះរួចជាស្រេច។

នាថ្ងៃទី ២៧ ខែតុលានេះ ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវបានអំពាវនាវដល់មន្រ្តី បុគ្គលិកទាំងអស់និងស្ថាប័នអមស្ថានបេសកកម្ម ក៏ដូចជាប្រជាជន វៀតណាមនៅស្វីស ផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាជននៅតាមបណ្តាខេត្តភាគកណ្តាលដែលរងគ្រោះដោយទឹកជំនន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top