• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាអ៊ីតាលី

 
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien (ខាងឆ្វេង) បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Ignazio La Russa (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី នាថ្ងៃទី២៥ ខែកញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Ignazio La Russa។

ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានអះអាងថា រដ្ឋសភាវៀតណាមមានគោលបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរ ហើយស្នើអោយរដ្ឋសភានៃប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអន្តរជាតិនានា ក៏ដូចជាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមកផងដែរ។ រួមជាមួយគ្នានោះ វៀតណាមមានគោលបំណងចង់អោយអ៊ីតាលីបន្តយកចិត្តទុកដាក់ គាំទ្រយ៉ាងខ្លាំងក្លាដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត អោយបានសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។

ជាការឆ្លើយតប អនុប្រធានព្រឹទ្ធសភាអ៊ីតាលីលោក Ignazio La Russa បានសម្ដែងនូវគោលបំណងចង់រឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។ ក្រៅពីនោះ លោក La Russa បានស្នើអោយប្រទេសទាំងពីរ គប្បីបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យការពារជាតិទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top