
លោកស្រី Dang Thi Ngoc Thinh សាកសួរសុខទុក្ខសាច់ញ្ញាតិរបស់ជនរងគ្រោះ
នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តបណ្ដាក្រុមគ្រួសារដែលមានអ្នកស្លាប់ ក្នុងករណីអគ្គីភ័យនៅអគារខុនដូ Carina Plaza ទីក្រុងហូជីមិញ។ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចបន្តព្យាបាល យ៉ាងឆាប់រហ័សចំពោះករណីត្រូវរងរបួស ជួយឧបត្ថម្ភរៀបចំបុណ្យសពចំពោះ អ្នកស្លាប់ ហើយយកចិត្តទុកដាក់ ថែទាំប្រជាពលរដ្ឋនៅសេសសល់ក្នុងអគារ ខុនដូនេះ សំដៅបន្ធូរស្រាលការខូចខាតខាងស្មារតីនិងសម្ភារៈរបស់ពួកគេ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម