• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិ និងណាតូ ស្វាគមន៍ចំ​ពោះ​ការដែល​សហរដ្ឋអាមេរិក​មានគោលបំណងចង់ពន្យាពេលសន្ធិសញ្ញា New START

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថាភាគីរុស្ស៊ីក៏បានបញ្ជាក់ជាថ្មីអំពី គោលបំណងចង់ពន្យាពេលសន្ធិសញ្ញា New START ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)


អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ២២ ខែមករាបានស្វាគមន៍ចំពោះ គោលបំណងរបស់ប្រធានា ធិបតីថ្មីរបស់អាមេរិកលោក Joe Biden ក្នុងការពន្យាសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្រ្តថ្មី (New START) ព្រមទាំងលើកទឹកចិត្តដល់ប្រទេសហត្ថលេខីទាំងពីរនៃសន្ធិសញ្ញានេះ គឺសហរដ្ឋអាមេរិក និង រុស្ស៊ីបានបញ្ចប់ជំហានចាំបាច់យ៉ាងឆាប់ៗដើម្បីចាប់ផ្តើមការចរចាស្តីពីវិធានការត្រួតពិនិត្យអាវុធថ្មី។ នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដែអូ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថាភាគីរុស្ស៊ីក៏បានបញ្ជាក់ជាថ្មី អំពីគោលបំណងចង់ពន្យាពេលសន្ធិសញ្ញានេះផងដែរ។ នាថ្ងៃដដែល លោក Jens Stoltenberg អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានសម្តែងការស្វាគមន៍ចំពោះគោលបំណងរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃកិច្ចព្រមព្រៀងត្រួតពិនិត្យ អាវុធផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top