ព័ត៌មាន
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេស
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទ័ពមជ្ឈឹម លោក Nguyen Phu Trongនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅអគ្គស្នងការលេខ២នៃក្រសួងការពារប្រទេសវៀតណាម។
ថ្លែងមតិ ក្នុងជំនួបនេះ លោក Nguyen Phu Trong បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកទស្សនាអគ្គស្នងការចារកម្ម នៃក្រសួងការពារប្រទេស ចំទៅនឹងឱកាសរំលឹក ខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធនិងខួបលើកទី៧២ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។
នៅទីនេះ លោក Nguyen Phu Trong បានសម្តែងការជឿជាក់ថា អគ្គស្នងការចារកម្ម នៃក្រសួងការពារប្រទេសនេះ នឹងបំពេញល្អភារកិច្ចជាស្ថាប័នចារកម្មយុទ្ធសាស្ត្រ របស់បក្ស រដ្ឋ និងជាស្ថាប័នចារកម្មជំនាញយោធា របស់គណៈកម្មាធិការបក្សទ័ព មជ្ឈឹមនៃក្រសួងការពារប្រទេសវៀតណាម ជាពិសេស បន្តពូនជ្រុំបន្ថែមក្រាស់ស្នាដៃ និងប្រពៃណីដ៏រុងរឿងរបស់ផ្នែកចារកម្ម ការពារប្រទេសវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម