• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានបេសកកម្មវៀតណាមនៅទីក្រុងហ្សឺណែវបានប្រារព្ធខួបលើកទី ១១១ នៃទិវានារីអន្តរជាតិ

ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅហ្សឺណែវ លោកស្រី Le Thi Tuyet Mai
 

នាថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ ស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវប្រទេសស្វីស បានបើកពិធីជួបសំណេះសំណាលក្នុងឱកាសរំលឹក ខួបលើកទី  ១១១ នៃទិវានារីអន្តរជាតិ ៨ មីនា (៨ មីនា ១៩១០ - ៨ មីនា ២០២១)។

នៅទីនេះឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅហ្សឺណែវ លោកស្រី Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា៖ កម្មាភិបាលនៃស្ថានបេសកកម្មវៀតណាម និងការិយាល័យតំណាង នៃទីភ្នាក់ងារ វៀតណាម ប្រចាំនៅទីក្រុងហ្សឺណែវ បានអនុវត្តន៍យ៉ាងសកម្ម នូវសមភាពយេនឌ័រ តាមស្ថាប័នផ្ទាល់ខ្លួននិងមានកិត្តិយស ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅតាមបណ្តាវេទិកាពហុភាគី នៅទីក្រុងហ្សឺណែវ ក៏ដូចជាមានមោទនភាពដែលវៀតណាមត្រូវបានសហ គមន៍អន្តរជាតិទទួលស្គាល់ដោយសម្រេចបានសមិទ្ធិផលជាច្រើនអំពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមបន្តជំរុញការចូលរួមស្មើភាពគ្នារបស់ស្ត្រីក្នុងតួនាទីដឹកនាំនិងគ្រប់គ្រង នៅគ្រប់កម្រិតនៃការរៀបចំគោលនយោបាយ ជំរុញការច្នៃប្រឌិតនិងសក្តានុពលរបស់ស្ត្រី ដើម្បីឆ្ពោះទៅការអនុវត្តការប្តេជ្ញាចិត្តដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ៥ ស្តីពីសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top