• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

សេដ្ឋកិច្ចវៀតណាមគ្រោងនឹងបន្តទទួលបានកំណើន GDP ដ៏ខ្លាំងក្លា ប្រមាណ៧,១ % ក្នុងឆ្នាំ២០១៨ មុននឹងថយចុះនៅត្រឹម៦,៨% ក្នុងឆ្នាំ២០១៩។

លោក Aaron Batten ថ្លែងមតិក្នុងពិធីប្រកាសរបាយការណ៍ "យថាទស្សន៍អភិវឌ្ឍន៍ទ្វីបអាស៊ី"
ឆ្នាំ២០១៨ (រូបថត៖ Hong Van)

នេះជាការវាយតំលៃរបស់លោក Aaron Batten មេជំនាញការសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំវៀតណាម ក្នុងរបាយការណ៍ស្ដីពីយថាទស្សន៍អភិវឌ្ឍន៍នៃទ្វីបអាស៊ីឆ្នាំ២០១៨ដែលបានប្រកាសនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

តាមការវាយតំលៃរបស់ ADB ថា ដោយការជួយឧបត្ថម្ភពីលទ្ធភាពគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០១៨ ហើយក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនខ្ពស់បំផុតក្នុងតំបន់។ ធ្វើការវិភាគអំពីកំណើនរបស់វៀតណាម លោក Aaron Batten ឲ្យដឹងថា៖

“យើងអាចឃើញច្បាស់នូវកម្លាំងចលករស្នូលៗចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ទីមួយគឺការវិនិយោគពីបរទេស។ ក្នុងត្រីមាសទី១ឆ្នាំ២០១៨ ការបើកប្រាក់ចំណាយទុន FDI ទទួលបាន ៣,៨ ពាន់លានដុល្លាអាមេរិក កើន ៧,២% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ កម្លាំងចលករទី២គឺវិស័យនាំចេញ។ ទី៣គឺកម្លាំងទិញទំនិញក្នុងប្រទេស។ កត្តាសំខាន់ទី៤គឺបរិយាកាសធ្វើអាជីវកម្មនិងការងារធ្វើ។ កត្តាចុងក្រោយគឺការស្ដារឡើងវិញ​របស់ផ្នែកកសិកម្ម។ បរិមាណកសិ រុក្ខ ជលផល បានកើន ៤% ក្នុងត្រីមាសទី១ឆ្នាំ២០១៨ ស្មើរនឹងទ្វេដងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ”។

 

ស្ដីពីការសាកល្បងចំពោះខឿនសេដ្ឋកិច្ចវៀតណាម របាយការរបស់ ADB ចាត់ទុកថា វៀតណាមមានកម្លាំងពលករយ៉ាងច្រើន ដោយកម្រិតប្រាក់បៀវត្តន៍ទាប។ នេះជាកត្តាដែលជួយវៀតណាមទាក់ទាញទុននិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែ ការខ្វះខាតជំនាញវិជ្ជាជីវៈរបស់កម្លាំងពលករវៀតណាមក៏ជារបាំងមួយចំពោះសកម្មភាពធ្វើអាជីវកម្មនិយាយរួមដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top