• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីសម្រេចរបស់ CDC បានឆ្លុះបញ្ចាំងដោយ​សត្យានុម័ត​អំពីលទ្ធផលពី​វិធានការណ៍យ៉ាង​ម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាម​


 ទីស្តីការនៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC)  
 

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចពិភាក្សាជាមួយស្ថានទូតវៀតណាមប្រចាំនៅអាមេរិក មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការជំងឺឆ្លងរបស់អាមេរិក (CDC) បានប្រកាសថា ដកវៀតណាម​ចេញ​ពីបញ្ជី​ទិស​ដៅដែ​ល​មាន​ហានិភ័យ​នៃការឆ្លង​មេរោគ COVID-19 នៅក្នុងសហគមន៍។ 

CDC ក៏បាន​វាយតម្លៃខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តការ​បង្ការ​និង​ទប់​ស្កាត់ការរីករាលដាលនៃ COVID-19។ មិនត្រឹមតែប៉ុណ្ណោះ  វិធានការត្រួតពិនិត្យ ការដាក់​អោយ​នៅដាច់​ដោយ​ឡែកនិងវិធានការព្យាបាល បានទទួលលទ្ធផលជាវិជ្ជមាន ថែមទាំងរួមចំណែកកាត់បន្ថយ ហានិ​ភ័យនៃ​ការឆ្លងនៅក្នុងសហគមន៍ទៀតផង។
 
យ៉ាងណា​មិញ សេចក្តីសម្រេចរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) បានឆ្លុះ​បញ្ចាំង​យ៉ាង​ស័ត្យានុម័ត​ អំពីស្ថានភាពជំងឺរាតត្បាតក៏ដូចជា លទ្ធផលនៃវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល វៀតណាម​​ ក្នុងការបង្ការនិងទប់ទប់នឹង COVID-19។ រហូតមកដល់ពេលនេះ ស្ថានភាពការរីករាលដាលនៃ COVID-19 នៅវៀតណាមត្រូវបានគ្រប់គ្រងយ៉ាងល្អ អ្នកជំងឺ​ទាំង​អស់​ត្រូវ​បាន​ព្យាបាល​ជាសះ​ស្បើយ​ហើយ​បាន​ចេញ​ពីមន្ទីរ​ពេទ្យ។ ទន្ទឹមជាមួយគ្នានោះ បរិស្ថានមានសុវត្ថិភាព ត្រូវបានធានានិងមិន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សកម្មភាព​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងទេសចរណ៍ឡើយ។ ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលវៀត ណាមសម្រេច​បាន ត្រូវបានអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ យ៉ាងណាមិញ វៀតណាម​នឹងបន្តឃ្លាំមើលស្ថានការណ៍រាតត្បាតដោយយកចិត្តទុកដាក់នឹងប្តេជ្ញាគ្រប់គ្រងជំងឺ មិន​ទុកអោយ​រីករាល​ដាលជំងឺ ធានាសុវត្ថិភាពបំផុត​សម្រាប់ភ្ញៀវ​ទេសចរ​បរទេស​ដែលមក​ធ្វើទេសចរណ៍​នៅវៀតណាម​ក៏ដូចជា​ចូលរួមព្រឹត្តិការណ៍​អន្តរជាតិនានាផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top