• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិល្បការិនីអាហ្សីប May Mohab និងចំណូលចិត្តចំពោះរបាំទុកតុក្កតាទឹករបស់វៀតណាម


សិល្បការិនីអាហ្សីប May Mohab និងចំណូលចិត្ត​ចំពោះរបាំទុក​តុក្កតា​ទឹក​របស់​វៀតណាម

មកដល់វៀតណាមក្នុងពេលរិះរកប្រធានបទសំរាប់ចងក្រងនិក្ខេបទថ្នាក់អនុបណ្ឌិតនាឆ្នាំ​ ២០០៨ សិល្បការិនីអាហ្ស៊ីប លោកស្រី May Mohab បានលង់ស្នេ​យ៍​ជាមួយ​របាំតុក្កតាទឹកហើយចាប់ផ្តើមរៀនប្រភេទសិល្បៈនេះ។ រហូតមកដល់​ពេលនេះ​ក្រោមការ​ដឹកនាំរបស់លិល្បការិនី May Mohab រោងល្ខោនរាំទុកក្កតា​ទីក្រុង​គែរ មានក្រុមសិល្បករវ័យក្មេងមួយដែលមានសមាជិកចំនួន ១០ នាក់ ដែលកំពុង​រៀនសូត្រ​មុខវិទ្យា​សិល្បៈនេះ​ហើយគេ​បានស​ម្តែង​បណ្ដារឿងនិទាន​បុរាណប្រកបដោយ ជោគជ័យតាមរយៈសិល្បៈរាំតុក្កតាទឹកវិសេសវិសាលរបស់​វៀត​ណាម។
 
គិតពីពេលស្រាវជ្រាវប្រធានបទ នៃនិក្ខេបទថ្នាក់អនុបណ្ឌិតមកក្រោយរយៈពេល ៨ ឆ្នាំ May Mohab បានក្លាយ​ទៅជាអ្នកដឹកនាំ​របាំតុក្កតាទឹ​កឆ្នើម​មួយរូប​ដែលនៅ​បន្តណែនាំ​និងបណ្តុះបណ្ដាល ​បណ្ដាសិល្បករវ័យ​ក្មេងផ្សេងៗ​នៅរោង​ល្ខោនរាំតុក្កតា​ក្រុងគែ ររបស់អេហ្ស៊ីប​ទៀត​ផង។ សិល្បករ Olam បាន​ចែក​រំលែក​ថា៖​

“នេះគឺជាប្រភេទសិល្បៈថ្មីថ្មោងវិសេសវិសាលមួយ។ នាគ្រាដំបូង ខ្ញុំបាន​ជួបការ​លំបាក​ជាច្រើនក្នុងការសិក្សារៀនសូត្រ។ ប៉ុន្តែ ប្រភេទសិល្បៈនេះ ទាក់ទាញ​ខ្ញុំព្រោះ​ថា វាទាមទាឲ្យធ្វើការតាមក្រុមក្នុងទឹកផងនិងសមាជិកម្នាក់ៗ ត្រូវតែប៉ិន​ភាព​ប៉ុន​ប្រសប់ទៀតផង។ អាស្រ័យ ដោយការណែនាំរបស់លោកស្រី May Mohab និងបណ្ដាសិល្បករសិល្បការិនីវៀតណាម ខ្ញុំអាចធ្វើ​បាន​ជាបណ្តើរៗ​ជាមួយកាយ​ហើយចូលចិត្តប្រភេទសិល្បៈនេះ។»
 
រីឯ សិល្បករ Islam Galad បានឲ្យដឹងថា៖ «ខ្ញុំស្រឡាញ់​សិល្បៈរាំតុក្កតា​និង​ចូលចិត្ត​របាំតុក្កតា​ទឹក របស់វៀតណាមណាស់។  ដោយសារ របាំតុក្កតា​ទឹកវៀត​ណាម​ទាមទាមាន​ឲ្យបច្ចេកទេស​ដ៏ប៉ិនប្រសប់ និងពោរពេញ​ទៅដោយ​ការ​ច្នៃប្រឌិត​។ សិល្បៈថ្មីប្រភេទនេះ​អាចអភិវឌ្ឍន៍នៅអេហ្ស៊ីប ពីព្រោះ  យើងខ្ញុំ​អាច​សំដែង​លើមាត់​ទន្លេ Nile។
 
ជាការពិតណាស់នអ្នកស្រឡាញ់សិល្បៈយ៉ាងខ្លាំងដូចលោកស្រី May Mohab និង បណ្ដាមិត្ត​របស់លោក​លើរបាំតុក្កតា​ទឹកវៀត​ណាម​អាច​មានឱកាស​ឆ្លៀត​ចូល​អេហ្ស៊ីប​និងមជ្ឈឹមបូព៌ារ។ សិល្បការិនី May Mohab អាចបើកចេញ​យថា​ទស្សន៍​ក្នុងការប្រើ​ប្រាស់របាំតុក្កតា​ទឹកដើម្បី​បង្ហាញនូវរឿងនិទានបុរាណ​របស់​អេហ្ស៊ីបផង​ដែរ។ ប្រការ​សំខាន់​គឺ៖ លោកស្រី May Mohab បានផ្តល់​សេចក្តី​ស្នេហាចំពោះរបាំប្រជាប្រិយវិសេសវិសាលរបស់វៀតណាម​ទៅដល់បណ្ដាសិល្បករ​សិល្បការិនី វ័យក្មេងអេហ្ស៊ីប។ សិល្បការិនី May Mohab បានចែក​រំលែក​ថា​៖

«នេះគឺជាប្រភេទសិល្បៈថ្មីថ្មោងចំពោះយើងខ្ញុំ។ វាថ្មីចំពោះ​ទាំងប្រជាជន​អេហ្សីបឬមជ្ឈឹ​មបូព៌ារនិង​ ប្រជាពល​រដ្ឋលើពិ​ភពលោក​ទៀតផង​ដោយ​សារបណ្ដាសិល្បករ​ត្រូវត្រាំ​ខ្លួន ក្នុង​ទឹកដើម្បីសំដែងរឿងនិទានបុរាណនានា»
 
ទោះបីជាមិនទាន់ធ្វើការសំដែងជាផ្លូវការក្តី ប៉ុន្តែ May Mohab និងបណ្ដា សហសេវិកបានរៀបចំឈុតសម្តែងរបាំតុក្កតាទឹកប្រកបដោយជោគជ័យមួយ ចំនួនចំពោះមុខទស្សនិកជនអេហ្ស៊ីបនិងមិត្តភ័ក្កអន្តរជាតិទៀតផង។ នេះគឺ​ជាប្រភព​លើកទឹក​ចិត្តដ៏ធំធេង ចំពោះសិល្បករសិល្បការិនីវ័យក្មេងដែល ជក់ចិត្ត​នឹង​របាំតុក្កតា​ទឹករបស់វៀតណាមដូច May Mohab។ នាយករោងល្ខោនក្រុងគែរ (អេហ្ស៊ីប) លោក Mohamed Nour បានឲ្យដឹងថា៖
 
“ខ្ញុំសូមថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការរបស់ មជ្ឈដ្ឋានសិល្បករសិល្បការិនីវៀតណាមដែលបានឧទ្ទេសនាមដល់ទស្សនិកជន អេហ្ស៊ីបនិយាយដោយឡែកនិងប្រជាជននៅមជ្ឈឹមបូព៌ារនិយាយរួមអំពីរបាំតុក្កតាទឹក។ នេះគឺជាប្រភេទសិល្បៈពិបាកមែនទែនដោយសារយើងខ្ញុំសិក្សារៀនសូត្រនិងសម្តែងជាលើកដំបូង។»
 
លោកស្រី May Mohab និងសិក្បករសិល្បការិនីរោងល្ខោនរាំតុក្កតា​អេហ្ស៊ីបមាន​គោលបំណង​ថា៖ របាំតុក្កតាទឹករបស់​វៀតណាម ​នឹងត្រូវបាន​បង្ហាញទូលំទូលាយ​ថែមទៀត​ ដើម្បីប្រជាពលរដ្ឋអេហ្ស៊ីបនិងតំបន់មជ្ឈឹម​បូព៌ារទាំងមូលស្គាល់ដល់​ប្រភេទសិល្បៈ​វិសេស​វិសាលនេះ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top