• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណមតិវាយតម្លៃវិជ្ជមានអំពីដំណើរទស្សនកិច្ចសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រី​​លោក Nguyen Xuan Phuc

​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោកNguyen Xuan Phuc កំពុងមានដំណើរ បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​សហរដ្ឋ​អាមេរិក​ គូសសញ្ញានូវ​ការបោះ​ជំហាន​ថ្មីក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 
 
​ក្នុងឱកាសនេះ​ បណ្តាញអ៊ិនធ្វើណែតនិងអង្គការ មានកិត្យានុភាពមួយចំនួន បានចុះ​ផ្សាយ​អត្ថបទ​ពិនិត្យ​និង​វិភាគ​ អំពី​សារៈសំខាន់ នៃដំណើរ​ទស្សនកិច្ចនេះរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។ ក្នុងអត្ថបទចុះ ផ្សាយ​នាថ្ងៃទី២៩ ​ខែ​ឧសភា បញ្តាញវែបសាយ Bloomberg.com បានឲ្យដឹងថា នាប៉ុន្មាន​ឆ្នាំកន្លងទៅនេះ អាមេរិក​និងវៀត​ណាម​ស្វែងរក បានគោល​ជំហរួម​លើបញ្ហា ជាច្រើនពាក់ព័ន្ធ​នឹងសន្តិសុខតំបន់។ ការដែលប្រធានាធិ​បតី​អាមេរិក​ លោក Donald Trump សម្រេចចិត្តមក​បំពេញទស្សនកិច្ច​នៅវៀតណាម​ និង​ចូលរួម​សន្និសីទកំពូល  វេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​(APEC) ក្នុងឆ្នាំដំបូងកាន់ដំណែង សរឲ្យឃើញថា រដ្ឋ​អំណាច​អាមេរិក​ ឃើញនូវតួនាទី​យុទ្ធសាស្ត្ររបស់វៀតណាមក្នុង ទ្វីបអាស៊ីនិងផ្តោត​សំខាន់លើការជម្រុញ​ទំនាក់ទំនង ជាមួយ​វៀត​ណាម។
 
លើទំព័រវែបសាយ Asia Sentinel ក្នុងថ្ងៃដដែល ក៏ចុះផ្សាយបទអត្ថធិប្បាយ មួយ ស្តីពីដំណើរ​ទស្សន​កិច្ច​នៅ​អាមេរិក​រ​បស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និពន្ធដោយលោក David Brow អតីតមន្ត្រី​ការបរទេស​​អាមេរិក​។ អ្នកនិពន្ធនេះ បានពិនិត្យថា ក្រុងវ៉ាស៊ីនតោននឹងក្រុងហាណូយ បានអនុវត្តឲ្យកាន់​តែជាក់​ស្តែង​ពី​ មួយថ្ងៃ​ទៅមួយថ្ងៃនូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ស្និទ្ធស្នាល ពីអណត្តិអតីតប្រធានាធិបតី Obama មក។ រហូត​ម​ក​ដល់​អណត្តិ​ប្រធានាធិបតីលោក Donald Trump វិញ ទោះបីជាបានប្រកាសដកចេញ ពី​កិច្ច​ព្រម​ព្រៀង​ដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក៏ដោយ  ប៉ុន្តែវ៉ាស៊ីន​តោន នៅតែរួមជាមួយហាណូយពិចារណា​ សំដៅ​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​ ពាណិជ្ជកម្មទ្វេភាគី ដែលមានលក្ខណៈស្រដៀងនឹងកិច្ចព្រមព្រៀង TPP ផងដែរ។ ការចាប់​ផ្តើមចរ​ចារ​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មទ្វេ​ភាគី នឹងជាអាទិភាពចំបងក្នុង របៀបវារៈ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ខណៈដែលលោក អញ្ជើញទៅទស្សនាទីក្រុងញូ​វយ៉កផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top