ព័ត៌មាននេះត្រូវបានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា។
ខេត្តយ៉ាឡាយ សហការជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បណ្តាញវានុវត្តន៍ និងជំនាញការបច្ចេកវិទ្យាកង់ទិចវៀតណាម (VNQuantum)
មជ្ឈមណ្ឌលអន្តរជាតិសម្រាប់វិទ្យាសាស្ត្រ និងការអប់រំអន្តរផ្នែក (ICISE)
វិទ្យាស្ថានកង់ទិចបើកចំហនិងដៃគូ
ដើម្បីរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយអន្តរជាតិ “ឆ្នាំកង់ទិចយ៉ាឡាយ២០២៦”។ ព័ត៌មាននេះត្រូវបានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយប្រកាស
នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា។
យោងតាមគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ឆ្នាំកងទិចយ៉ាឡាយ ២០២៦
នឹងប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកជំនាញបច្ចេកវិទ្យា អាជីវកម្ម មូលនិធិវិនិយោគ
ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម អង្គការរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ
និងទេពកោសល្យវ័យក្មេងមកពីប្រទេសវៀតណាម អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនជុំវិញពិភពលោក។
លោក ឡឹម ហាយ យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ា ឡាយ បានបញ្ជាក់ថា៖ “អ្នកជំនាញ
និងអ្នកវិទ្យាសាស្ត្រឈានមុខគេទាំងក្នុងនិងក្រៅប្រទេសនឹងមកដល់យ៉ាឡាយ ដើម្បីពិភាក្សា
និងកំណត់ទិសដៅដែល យ៉ាឡាយ នឹងអនុវត្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកងទិច។
ការសាងសង់លំហរតាំងពិព័រណ៍ និងកន្លែងពិសោធន៍ លើ បច្ចេកវិទ្យាកង់ទិចនឹងជួយមនុស្ស
ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យចូលមើល
និងធ្វើអន្តរកម្មជាមួយគំរូដែលមើលឃើញនៃបច្ចេកវិទ្យាកង់ទិច បង្កើនការយល់ដឹង
លើកកម្ពស់ចំណង់ចំណូលចិត្ត និងសេចក្តីប្រាថ្នា
ហើយដូច្នេះបង្កើតអ្នកវិទ្យាសាស្ត្រកង់ទិចនាពេលអនាគតនៅយ៉ាឡាយ”។
ចំណុចលេចធ្លោមួយគឺកម្មវិធី Hackathon អន្តរជាតិ
ស្តីពីការគណនាកង់ទិចសម្រាប់គោលដៅអភិវឌ្ឍន៍សង្គម (Quantathon Gia Lai 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៨ ខែកក្កដា។
ការប្រកួតប្រជែងនេះទាក់ទាញទេពកោសល្យលេចធ្លោរាប់រយនាក់មកពី ១១ ប្រទេសជុំវិញពិភពលោក៕
តាម vovworld.vn/km-KH