នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកNguyen Xuan Phuc កំពុងមានដំណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក គូសសញ្ញានូវការបោះជំហានថ្មីក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ បណ្តាញអ៊ិនធ្វើណែតនិងអង្គការ មានកិត្យានុភាពមួយចំនួន បានចុះផ្សាយអត្ថបទពិនិត្យនិងវិភាគ អំពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចនេះរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។ ក្នុងអត្ថបទចុះ ផ្សាយនាថ្ងៃទី២៩ ខែឧសភា បញ្តាញវែបសាយ Bloomberg.com បានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកនិងវៀតណាមស្វែងរក បានគោលជំហរួមលើបញ្ហា ជាច្រើនពាក់ព័ន្ធនឹងសន្តិសុខតំបន់។ ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចចិត្តមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសន្និសីទកំពូល វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ក្នុងឆ្នាំដំបូងកាន់ដំណែង សរឲ្យឃើញថា រដ្ឋអំណាចអាមេរិក ឃើញនូវតួនាទីយុទ្ធសាស្ត្ររបស់វៀតណាមក្នុង ទ្វីបអាស៊ីនិងផ្តោតសំខាន់លើការជម្រុញទំនាក់ទំនង ជាមួយវៀតណាម។
លើទំព័រវែបសាយ Asia Sentinel ក្នុងថ្ងៃដដែល ក៏ចុះផ្សាយបទអត្ថធិប្បាយ មួយ ស្តីពីដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និពន្ធដោយលោក David Brow អតីតមន្ត្រីការបរទេសអាមេរិក។ អ្នកនិពន្ធនេះ បានពិនិត្យថា ក្រុងវ៉ាស៊ីនតោននឹងក្រុងហាណូយ បានអនុវត្តឲ្យកាន់តែជាក់ស្តែងពី មួយថ្ងៃទៅមួយថ្ងៃនូវគោលនយោបាយយុទ្ធសាស្ត្រស្និទ្ធស្នាល ពីអណត្តិអតីតប្រធានាធិបតី Obama មក។ រហូតមកដល់អណត្តិប្រធានាធិបតីលោក Donald Trump វិញ ទោះបីជាបានប្រកាសដកចេញ ពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក៏ដោយ ប៉ុន្តែវ៉ាស៊ីនតោន នៅតែរួមជាមួយហាណូយពិចារណា សំដៅស្វែងរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី ដែលមានលក្ខណៈស្រដៀងនឹងកិច្ចព្រមព្រៀង TPP ផងដែរ។ ការចាប់ផ្តើមចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី នឹងជាអាទិភាពចំបងក្នុង របៀបវារៈ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ខណៈដែលលោក អញ្ជើញទៅទស្សនាទីក្រុងញូវយ៉កផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម