• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកប្រកាសពេលវេលាអនុវត្តន៍កិច្ចព្រមព្រៀង USMCA

 តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឲ្យដឹងថាទាំងម៉ិកស៊ិកនិងកាណាដាបានចាត់វិធានការចាំបាច់ដើម្បីគោរពការសន្យារបស់ខ្លួនតាម USMCA - កិច្ចព្រមព្រៀង ដែលជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។

ពីឆ្វេងទៅស្ដាំ៖ ឧបនាយករដ្ឋមន្ត្រីកាណាដា Chrystia Freeland ប្រធានក្រុមអ្នកចរចាម៉ិកស៊ិកលោក Jesus Seade និងតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA) (រូបថត៖ AFP / TTXVN)


នាថ្ងៃទី ២៤ ខែមេសា ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក - កាណាដា (USMCA) នឹងចូលជាធរមាននាថ្ងៃទី ១ ខែកក្កដា ពោលគឺយឺតជាងមួយខែ បើប្រៀប ធៀបនឹងផែនការ ដែលបានដាក់ចេញ។

ក្នុងសេចក្តីប្រកាសនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឲ្យដឹងថាទាំងម៉ិកស៊ិកនិងកាណាដាបានចាត់វិធានការចាំបាច់ ដើម្បីគោរពការសន្យារបស់ខ្លួនតាម USMCA - កិច្ចព្រមព្រៀង ដែលជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាមេរិកខាងជើង (NAFTA) ។ លោកបានអះអាងថា កិច្ចព្រមព្រៀងថ្មីនឹងនាំមកជូនការងារធ្វើ ក៏ដូចជាផ្តល់វិធានការណ៍ដ៏រឹងមាំ ដើម្បីការពារទីផ្សារការងារនិងពង្រីកការអភិក្រមទីផ្សារនានា ក៏ដូចជាបើកចេញឱកាសថ្មីសម្រាប់កម្មករ និងកសិករអាមេរិកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top