• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសចិនម្ចាស់ការជ្រៀតចូលទីផ្សារវៀតណាម

-“សហគ្រាសចិនមានយុទ្ធនាការជ្រៀតចូលទីផ្សារវៀតណាមដោយមានទ្រង់ទ្រាយជាក់លាក់”។ នេះជាព័ត៌មានត្រូវបានលោក Nguyen Tran Nam ប្រធានសម្ព័ន្ធសមាគមអចលនទ្រព្យវៀតណាមនាំចេញនៅក្នុងសន្និសីទកាសែត ឧទ្ទេសនាមការតាំងពិព័រណ៍អន្តរជាតិអចលនទ្រព្យវៀតណាម (Vietbuild Home ២០១៧) ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៨ធ្នូនៅទីក្រុងហូជិមិញ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែត លោក Nguyen Tran Nam ប្រធានសម្ព័ន្ធសមាគមអចលនទ្រព្យវៀតណាមបានឲ្យដឹងថា មិនដូចការតាំងពិព័រណ៍ Vietbuild ដែលប្រព្រឹត្តទៅនាខែកញ្ញាមុននេះ ដោយមានការចូលរួមរបស់ សហគ្រាស​ចិនច្រើននោះ ក្នុងការតាំងពិព័រណ៍លើកនេះ សហគ្រាសវៀតណាមស្រូបយកភាគច្រើនដែរ។ យោងតាមលោករូបនេះគឺសហគ្រាសចិនមានយុទ្ធ សាស្ត្រចូលរួមក្នុងទីផ្សារវៀតណាមដោយមានទ្រង់ទ្រាយជាក់លាក់។ ពោលគឺមុននេះ សហគ្រាសវៀតណាមត្រូវទៅចិនផ្ទាល់ ដើម្បីទិញទំនិញ ប៉ុន្តែឥឡូវនេះ សហគ្រាសចិន ម្ចាស់ការ បើកសាខានិងការិយាល័យតំណាងនៅវៀតណាមក្រោមការ ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិនផងដែរ។

ការតាំងពិព័រណ៍ Vietbuild Home ២០១៧ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលផ្សារណាត់តាំងពិព័រណ៍ Sai Gon SECC៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top