• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាស្នើឱ្យពន្លឿនការចរចាដើម្បីបញ្ចប់ COC ស្តីពីសមុទ្រខាងកើតឲ្យបានឆាប់ៗ

ទន្ទឹមនឹងនោះ សម្តេចក៏បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការអាស៊ានដែលបានគាំទ្រដល់ខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍របស់ភាគីនៅសមុទ្រខាងកើត (DOC) និងស្នើឱ្យពន្លឿនការចរចាដើម្បីបញ្ចប់ COC នៅសមុទ្រខាងកើត ឱ្យបានឆាប់។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន (រូបថត៖ VOV)

)

យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា នៅថ្ងៃទី១៧ ខែមករា អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន ដើម្បីពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា សមុទ្រខាងកើតនិងបញ្ហាបញ្ចូលទីម័រខាងកើតជាសមាជិកអាស៊ាន។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលបំណងសំខាន់ៗចំនួនបី សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេស មីយ៉ាន់ម៉ានាពេលថ្មីៗនេះ៖ ទី១ ការសម្របសម្រួលបទឈប់បាញ់; ទីពីរគឺផ្តល់ជំនួយមនុស្សធម៌ និងទីបីគឺដើម្បីត្រួសត្រាយផ្លូវសម្រាប់បេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ ម៉ា។ ទន្ទឹមនឹងនោះ សម្តេចក៏បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការអាស៊ានដែលបានគាំទ្រដល់ខួបលើកទី ២០ នៃសេចក្តីថ្លែងការណ៍របស់ភាគីនៅសមុទ្រខាងកើត (DOC) និងស្នើឱ្យពន្លឿនការចរចាដើម្បីបញ្ចប់ COC នៅសមុទ្រខាងកើត ឱ្យបានឆាប់។

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានគាំទ្រគំនិតផ្តួចផ្តើម របស់កម្ពុជាក្នុងឆ្នាំជាប្រធានអាស៊ាន  ២០២២ ហើយបានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។ ទាក់ទិននឹងបញ្ហាទីម័រខាងកើត លោក Dato Lim Jock Hoi មានប្រសាសន៍ថា លេខាធិការដ្ឋានអាស៊ាននឹងបន្តគាំទ្រ ជាពិសេសក្នុងការកសាងសមត្ថភាពសម្រាប់មន្ត្រីទីម័រខាងកើត ក្នុងនោះសង្កត់ធ្ងន់លើតម្រូវ ការក្នុងការមើលឃើញវឌ្ឍនភាពសម្រាប់ទីម័រខាងកើត ត្រៀមខ្លួនជាស្រេចក្លាយទៅជាសមាជិករបស់អាស៊ាន៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង​សមត្ថភាព​ការពារជាតិ

ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង​សមត្ថភាព​ការពារជាតិ

នាថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងប្រធានាធិបតីអាមេរិកលោក Joe Biden បានឯកភាពគ្នាពង្រឹងអំណាចសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

Top