• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនក្នុងពិធីរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មាន បដិវត្តវៀតណាម (២១ មិថុនា)

នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហាណូយក៏បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈរវាងស្ថាប័នសារព័ត៌មានមជ្ឈឹមជាមួយអង្គភាពពាក់ព័ន្ធនានា ដោយប្រធានបទ“ ច្រៀងអំពីស្រុកកំណើត” លើកទី ៧ ឆ្នាំ ២០២០ ។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មាន បដិវត្តវៀតណាម (២១ មិថុនា)


ក្នុងឱកាសពិធីរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មាន បដិវត្តវៀតណាម (២១ មិថុនា)នោះ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហាណូយ សមាគមអ្នកសារព័ត៌មាន វៀត ណាមបានបើកសម្ពោធសា រមន្ទីរ សារព័ត៌មានវៀតណាម។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានលើកឡើងថា៖“ខ្ញុំជឿជាក់ ហើយមានក្ដីសង្ឈឹមថា ជាមួយនឹងតម្លៃដែលបានរក្សាទុកនៅទីនេះ សារមន្ទីរនឹងក្លាយជាទីកន្លែងអប់រំប្រពៃណីសារព័ត៌មានអំពីស្មារតីស្នេហាជាតិបដិវត្ត។ សារមន្ទីរនេះនឹងត្រូវបានដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ហើយត្រូវបានលើកកម្ពស់គុណភាពដោយឥតឈប់ឈរ ឲ្យសមស្របនឹងជីវភាពរស់នៅខាងសារព័ត៌មាននៅក្នុងនិងក្រៅប្រទេសផងដែរ”។

នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហាណូយក៏បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈរវាងស្ថាប័នសារព័ត៌មានមជ្ឈឹមជាមួយអង្គភាពពាក់ព័ន្ធនានា ដោយប្រធានបទ“ ច្រៀងអំពីស្រុកកំណើត” លើកទី ៧ ឆ្នាំ ២០២០ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top