• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាអាស៊ាន-ជប៉ុនលើកទី៣៤ប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ


ទិដ្ឋភាពនៅវេទិកាអាស៊ាន-ជប៉ុនលើកទី៣៤ (រូបថត៖ TTXVN)
 

វេទិកា​នេះពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូ រវាងអាស៊ាននិងជប៉ុន ដោយឈ​រ​លើ​ស្មារ​តី​នៃ​សេចក្ដី​ថ្លែងការ​ណ៍​រួមអបអរសាទរ ខួបរយៈ៤៥ឆ្នាំនៃទំនាក់​ទំនងអាស៊ាន-ជប៉ុន ​ព្រមទាំង​ពិភាក្សា​អំពី​បញ្ហាតំ​បន់​និង​ អន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងត្រៀមរៀបចំអោយកិច្ចប្រជុំ រដ្ឋមន្រ្តីការ​បរទេស​និង​កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនក្នុងឆ្នាំ​២០១៩ផងដែរ។
 
ក្នុងតួនាទីជាប្រទេ​សសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជ​ប៉ុន ក្នុងដំណាក់ កាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២​០២១ វៀត​ណាម​បានរៀបចំសកម្មភាពសំខាន់ចំនួន២ នោះគឺវេទិកាអាស៊ាន-ជប៉ុនលើកទី៣៤និងកិច្ច​ប្រជុំ​ឯកទេស​ស្ដីពី​ “កិច្ចសហប្រតិ បតិ្តការអាស៊ាន-ជប៉ុនដើម្បីវិបុលភាព” នៅក្នុងក្របខ័ណ្ឌទិវាអាស៊ាន-ជប៉ុននៅ វៀត​ណាម​ ចាប់ពីថ្ងៃទី​៣ដ​ល់ថ្ងៃទី៤ ខែមិថុនា នៅរដ្ឋធា​នីហាណូយ។
 
វេទិកា​អាស៊ាន-ជប៉ុនលើកទី៣៤ជាកិច្ចសន្ទនាប្រចាំឆ្នាំថ្នាក់មន្ត្រីជាន់ខ្ពស់ រវាងភាគីទាំងពីរ។ វេទិកា​នេះ​ពិភាក្សា​អំពីទិសដៅជំរុញ​ទំនាក់ទំនងភាពជាដៃគូ រវាងអាស៊ា​ននិងជប៉ុន ដោយ​ឈរលើស្មារតី​នៃសេចក្ដី​ថ្លែង​ការ​ណ៍​រួមអបអរសាទរ ខួបរយៈ៤៥ឆ្នាំនៃទំនា​ក់ទំនងអាស៊ាន-ជប៉ុន ព្រមទាំងពិភាក្សាអំពីបញ្ហា​តំបន់និង អន្តរជាតិដែលភា​គីទាំ​ងពីរយកចិត្តទុកដាក់ដូចគ្នា​ និងត្រៀមរៀបចំអោយកិច្ចប្រ​ជុំ រដ្ឋមន្រ្តីការ​បរទេស​និង​កិច្ច​ប្រជុំកំពូល​អាស៊ាន-ជប៉ុនក្នុងឆ្នាំ២០​១៩​ផង​ដែរ។  
 
ចំណែក​ឯកិច្ចប្រជុំឯកទេសស្ដីពី “កិច្ចសហប្រតិបតិ្តការអាស៊ាន-ជប៉ុនដើម្បី វិបុលភាព” វិញ គឺមាន​ខ្លឹម​សារ​សំខាន់​ៗ​ដូចជា ជំរុញទំនាក់ទំនងភាពជាដៃគូនិង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន កិច្ចសហ​ប្រតិបតិ្ត​ការ អាស៊ាន-ជប៉ុនអំពីការអភិវឌ្ឍទីក្រុងឆ្លាតវៃ កសិកម្មប្រកប​ដោយគុ​ណភាពខ្ពស់ និងបញ្ហាប្រជាជនវ័យចាស់និ​ងកាលានុវត្តភាពអាជីវ​កម្ម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top