• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ដៃគូសំខាន់របស់ប្រទេសស្វីសនៅអាស៊ីអាគ្នេយ៍និងតំបន់អាស៊ីប៉ាស៊ីហ្វិក

នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅអគារសភាសហព័ន្ធស្វីស នៅទីក្រុង Berne ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីស Andreas Aebi។
 

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធស្វីស (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការបង្រួបបង្រួមនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយស្វីស។ លោកបានស្នើក្រុមប្រឹក្សាជាតិស្វីសមានសំឡេងគាំទ្រភាគីទាំងពីរពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល ជាពិសេស ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប EFTA (រួមទាំងប្រទេសចំនួន៤ ស្វីស លីចតេនស្ទីន ន័រវេស អ៊ីស្លង់) ក៏ដូចជាការបង្កើតទំនាក់ទំនងភាពជាដៃគូអាទិភាពលើការច្នៃប្រឌិតវៀតណាម-ស្វីសផងដែរ។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យក្រុមប្រឹក្សាជាតិស្វីសបន្តគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅស្វីស បន្តលើកកំពស់តួនាទីជាស្ពានជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

ចំណែកឯប្រធានក្រុមប្រឹក្សាជាតិ Aebi បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ស្វីសនៅអាស៊ីអាគ្នេយ៍និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោករូបនេះបានសម្តែងគោល បំណងចង់ពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ គាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេស បញ្ចប់យ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EFTA ក្នុងនោះមានទាំងស្វីស ដោយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនវានុវត្តន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top