• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងនូវគោលជំហរដែលថ្កោលទោសសកម្មភាពប្រើប្រាស់អាវុធគីមីទាំងអស់


 ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Ngo Thi Hoa អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn) 

 អញ្ជើញ​ថ្លែងសន្ទរកថានៅកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៤ ស្ដីពីសន្ធិសញ្ញាហាមឃាត់អាវុធគីមី (CWC) ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅទីក្រុងឡាអេ នៃប្រទេស ហូឡង់នោះ​ តំណាងបេសកកម្មរបស់​វៀត ណាម​ប្រចាំនៅ​អង្គ​ការ​ហាម​ឃាត់​អាវុធ គីមី (OPCW) ឯកអគ្គរដ្ឋទូ​តលោកស្រី Ngo Thi Hoa បានលើកឡើងយ៉ាងច្បាស់​នូវ គោល​ជំហរ​របស់វៀត​ណាម​នោះ គឺថ្កោលទោសសកម្មភាពប្រើប្រាស់អាវុធគី​មី ទាំង​អស់ ​ដោយមិនថារបស់អ្នកណា​ នៅ​ទីណា​ និ​ងដើម្បីមូលហេតុណាក៏ដោយ ព្រមទាំង​គាំទ្រការ​រំសាយ​យ៉ាង​ពេញ​លេញ​និង​មាន​ការ​ផ្ទៀង​ផ្ទាត់​នូវ​អាវុធ​គីមី​ផងដែរ។​
 
លោកស្រីឯកអគ្គរដ្ឋទូតបាន​អះអាងថា វៀតណាមជានិច្ចកាលអនុវត្តន៍ យ៉ា​ងពេញលេញនូវកាតព្វកិច្ច​របស់ CWC ​ហើយមាន​គោលបំណងចង់ពង្រីក កិច្ចសហប្រតិបតិ្តការជាមួយ OPC​W ប្រកបដោយប្រសិទ្ធភាព​។
 
កិច្ចប្រជុំពិនិត្យឡើងវិញលើកទី៤ស្ដីពីសន្ធិសញ្ញាហាមឃាត់អាវុធគីមី បា​ន ប្រារព្ធឡើងចាប់ពី​ថ្ងៃទី២១ ខែវិច្ឆិកា ដោយ​មាន​ការចូលរួមរបស់តំណាង​មកពី ប្រទេសជាសមាជិ​ក CWC ទាំង១៦០ ក៏ដូ​ចជាប្រទេស​សង្កេត​ការណ៍​និង អង្គ​ការអន្តរជាតិនានាទៀងផង។ នៅក្នុងកិច្ច​ប្រជុំនេះ ឯកអគ្គរដ្ឋទូតលោកស្រី​ Ngo Thi Hoa បាន​អះអាង​ថា វៀ​តណាមគាំទ្រចំពោះការពង្រីកកិច្ច​សហប្រតិបតិ្តការ អន្តរ​ជាតិ​ក្នុង​ការលើក​កំពស់​សមត្ថភាព​នៃ​ការ​អនុវត្ត​សន្ធិសញ្ញា​ CWC ក៏ដូចជា ក្នុងការ​អភិវឌ្ឍ​ផ្នែក​ឧស្សាហកម្ម​សារធាតុ​គីមី​ដើម្បី​គោល​ដៅសន្តិភាព​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top