ព័ត៌មាន
វៀតណាមអះអាងថា៖សន្ទនានិងកិច្ចសហប្រតិបត្តិការនាំមកនូវជោគជ័យសម្រប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
គណៈប្រតិភូវៀតណាមនៅសន្និសីទជាន់ខ្ពស់នីតិកាលទី៣១នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប
នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ ក្នុងបទថ្លែងមតិនៅសន្និសីទជាន់ខ្ពស់នីតិកាលទី៣១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីស ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc បានអះអាងថា វៀតណាមជឿជាក់ទៅ លើតួនាទីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សហើយចាត់ទុកថា កត្តានាំមកនូវជោគជ័យសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នោះគឺ ស្មារតីសហប្រតិបត្តិការនិងការជួបសន្ទនារវាងប្រទេសនានា នៃសហគមន៍ អន្តរជាតិ។ លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាង សកម្មរបស់អង្គការនេះ និងសង្កត់ធ្ងន់ថា ការសន្ទនានិងកិច្ចសហប្រតិបត្តិការជា វិធីសាស្រ្តមានប្រសិទ្ធិភាពបំផុតក្នុងការដោះស្រាយរាល់បញ្ហា ស្តីពីសិទ្ធិមនុស្ស។ នៅទីនេះ លោក Ha Kim Ngoc បានអះអាងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សគប្បីរួម ចំណែកសកម្មថែមទៀតក្នុងការអនុវត្ត កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលទើប នឹងបានសហគមន៍អន្តរជាតិអនុម័ត នោះគឺរបៀបវារៈស្តីពីការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពដល់ឆ្នាំ២០៣០ និងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។ អនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងសារជាថ្មីថា វៀតណាមនឹង ខិតខំប្រឹងប្រែងបន្តជាសមាជិកមានការ ទទួលខុសត្រូវនិងមានការរួមចំណែកសកម្មចូលក្នុងសកម្មភាពរបស់ស្ថាប័ននានា របស់អ.ស.បទទួលបន្ទុកសិទ្ធមនុស្ស ដែលក្នុងនោះមានក្រុមប្រឹក្សាសិទ្ធិមនុស្សនិងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) ដែលវៀតណាមកំពុងជាសមាជិកផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម