ព័ត៌មាន

វៀតណាមអះអាងថា៖សន្ទនានិងកិច្ចសហប្រតិបត្តិការនាំមកនូវជោគជ័យសម្រប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប


គណៈប្រតិភូវៀតណាមនៅសន្និសីទជាន់ខ្ពស់នីតិកាលទី៣១នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប

នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ ក្នុងបទថ្លែងមតិនៅសន្និសីទ​ជាន់​ខ្ពស់​នីតិកាលទី៣១ នៃក្រុមប្រឹក្សាសិទ្ធិ​មនុស្ស អ.ស.ប ដែល​ប្រព្រឹត្តទៅនៅទីក្រុង​ហ្សឺណែវប្រទេស​ស្វីស ប្រធានគណៈប្រតិភូវៀត​ណាម អនុរដ្ឋមន្ត្រី​ការ​បរទេស​លោក​ Ha Kim Ngoc បានអះអាងថា វៀតណាមជឿជាក់ទៅ លើតួនាទីរបស់ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​ហើយចាត់​ទុ​ក​ថា កត្តានាំមកនូវ​ជោគជ័យសម្រាប់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស នោះគឺ ស្មារតី​សហប្រតិបត្តិ​ការ​និង​ការ​ជួប​សន្ទ​នា​រវាង​ប្រទេស​នានា នៃសហគមន៍ អន្តរ​ជាតិ។ លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាង សកម្ម​របស់​អង្គការ​នេះ និងសង្កត់ធ្ងន់ថា ការសន្ទនានិងកិច្ចសហប្រតិបត្តិការជា វិធី​សាស្រ្តមាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការដោះស្រាយ​រាល់បញ្ហា ស្តីពីសិទ្ធិមនុស្ស។ នៅទីនេះ លោក Ha Kim Ngoc បានអះ​អាង​ថា ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​គប្បី​រួម ចំណែកសកម្មថែមទៀតក្នុងការអនុវត្ត កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែល​ទើប នឹងបាន​សហគមន៍​អន្តរជាតិ​អនុម័ត នោះគឺរបៀបវារៈស្តីពីការអភិវឌ្ឍន៍​ប្រកប ដោយនិរន្តរភាពដល់​ឆ្នាំ២០៣០ និងកិច្ច​ព្រមព្រៀង​ក្រុងប៉ារី​ស ស្តីពីបម្រែបម្រួល​អាកាសធាតុ។ អនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាង​សារជាថ្មីថា វៀតណាម​នឹង ខិតខំប្រឹងប្រែងបន្ត​ជាសមាជិកមានការ ទទួលខុសត្រូវនិងមានការរួមចំណែក​សកម្មចូល​ក្នុង​សកម្មភាព​របស់​ស្ថាប័ននា​នា របស់អ.ស.បទទួលបន្ទុកសិទ្​ធមនុស្ស ដែលក្នុង​នោះមាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​និង​ក្រុម​ប្រឹក្សាសេដ្ឋកិច្ច​សង្គម (ECOSOC) ដែលវៀតណាមកំពុងជា​សមាជិកផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top