• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើអោយសងការខូចខាតអោយបានសក្តិសមសម្រាប់អ្នកនេសាទ


 រូបភាពនាវានេសាទវៀតណាមត្រូវលិចទឹកត្រូវបានអ្នកនេសាទប្រើទូរស័ព្ទចល័តថត (រូបថត៖ VTC)
 

 យោងតាមព័ត៌មានពីស្ថាប័នសមត្ថកិច្ចវៀតណាមអោយដឹងថា នាវេលា ម៉ោង៩ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩​ នាវានេសាទ វៀតណាមមានលេខសម្គាល់ QNg 90819 TS ដឹកអ្នកនេសាទ៥នាក់កំពុង ចត់នៅកោះ Da Loi ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម គឺនាវាប៉ូលីសសមុទ្រចិនមានលេខសម្គាល់ 44101 បានរត់​មក​ប្រើប្រាស់​កាណុងបាញ់ទឹកបណ្ដេញនាវាវៀតណាម។ 
 
ក្នុងពេលធ្វើ​ដំណើរ នាវេលាម៉ោង១០ព្រឹកថ្ងៃដដែល នាវាវៀតណាម QNg 90819 TS បានបុកនឹងជួរថ្ម ក្រោម​ទឹក​ ហើយលិចទឹកនៅទីតាំងដែលមានចម្ងាយប្រមាណកន្លះម៉ាយល៍ពី ភាគពាយព្យ កោះ Da Loi ចំណុះ​ប្រជុំ​កោះ ​Hoang Sa របស់វៀតណាម។ អ្នក នេសាទវៀតណាមត្រូវរសាត់ ​លើសមុទ្រ ហើយ​ត្រូវ​បាន​នាវានេ​សាទ​វៀត​ណាម​ មាន​លេខសម្គាល់ QNg 90620 TS សង្គ្រោះនាវេលាម៉ោង​១ រសៀលថ្ងៃដដែល​។
 
នាថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០១៩ នាយកដ្ឋានកុងស៊ុល ក្រសួងការបរទេស វៀតណាម​បាន​ជួប​ធ្វើការ​ជាមួ​យ​តំណាង​ស្ថាន​ទូតចិនប្រចាំវៀតណាម ប្រគល់ជូន កំណត់​ទូត​ ហើយ​ប្រឆាំង​ជំទាស់​នឹង​ការ​ដែល​នាវា​ចិន​បាន​រំលោភ​បំពាន​ទៅលើ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa គំរាមកំហែងដល់ អាយុជីវិត បង្កការ​ខូច​ខាតខាងទ្រព្យសម្បត្តិនិងផលប្រយោជន៍ស្របច្បាប់ របស់អ្នកនេសាទវៀតណាមផងដែរ។
        នាយកដ្ឋានកុងស៊ុលវៀតណាមបានស្នើអោយស្ថានទូតចិនជម្រាបជូនក្រសួងការបរទេសនិងស្ថាប័នសមត្ថកិច្ចនានារបស់ចិនអំពីរឿងហេតុពោលខាងលើ ដើម្បី​ដោះស្រាយយ៉ាងម៉ឺងម៉ាត់បុគ្គលិកនិងនាវាប៉ូលីសសមុទ្រចិនពោលខាងលើ មិនទុក​អោយ​កើត​មាន​ឡើង​ជាថ្មី​ម្ដង​ទៀតនូវសកម្មភាពប្រហាក់ប្រហែលគ្នា ព្រម ទាំងសងការខូច​ខាត​អោយ​បាន​សក្តិសម​សម្រាប់​អ្នក​នេសាទ​វៀត​ណាម ​ផង ​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចែករំលែកនូវទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

Top