• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកសំណើរដោយម្ចាស់ការ និង​ចូលរួម​ទៅក្នុង​គំនិតផ្ដូចផ្ដើម​ តំបន់ សំដៅជំរុញការស្ដារសេដ្ឋកិច្ចតំបន់ និងពិភពលោកឡើងវិញ

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមប្រព័ន្ធវីដេអូ លើកទី ៥២ (AEM-52) និងបណ្ដាកិច្ចសន្ទនា ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ានជាមួយដៃគូនានាបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែសីហា នៅទីក្រុងហាណូយ។

ដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ Vietnam+)



នៅក្នុងកិច្ចប្រជុំ AEM-52 ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៥ ខែសីហា នោះ បណ្ដារដ្ឋមន្ត្រីបានធ្វើការពិចារណា ពិភាក្សានិងអនុម័តលើឯកសារសំខាន់ៗមួយចំនួន។ អញ្ជើញថ្លែងនៅទីនេះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា៖ "បណ្ដាប្រទេសបានធ្វើការឯកភាពគ្នាចំពោះគំនិតផ្ដួចផ្ដើមនិងខ្លឹមសារនានាដែលវៀតណាមបានលើឡើង។
ឧទាហរណ៍ថា វិធានការរបស់វៀតណាមក្នុងការពង្រឹងការតភ្ជាប់ ជាពិសេសគឺរវាងសហគ្រាសខ្នាតតូចនិងមធ្យមតាមរយៈកម្មវិធីជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងរដ្ឋសម្រាប់សហគ្រាសឯកជន ក្នុងនោះផ្ដោតសំខាន់លើសហគ្រាសខ្នាតតូចនិងមធ្យម។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកម្មវិធីធ្វើសកម្មភាពទីក្រុងហាណូយ។ ទន្ទឹមនឹងនេះ ការពង្រឹងបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរឌីជីថលដោយឈរលើមូលដ្ឋាននៃការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ក៏ដូចជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចឌីជីថលគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃកម្មវិធីធ្វើសកម្មភាពទីក្រុងហាណូយ ដែលទទួលបានការជួយគាំទ្រជាច្រើនរបស់ស្ថានប័នមានសមត្ថកិច្ចផងដែរ"៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top