វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាឯកភាពប្រទេសជាតិ
ថ្ងៃនេះ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦) ប្រជាជនវៀតណាមរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។ ចំពោះជនវៀតណាមម្នាក់ៗ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាទិវាប្រវត្តិសាស្ត្រដ៏មហិមារ។ នេះ ជាទិវាបញ្ចប់សង្គ្រាម សន្តិភាពត្រូវបានស្ដារឡើងវិញនៅលើទូទាំងប្រទេសវៀតណាម។នេះជាទិវាជួបជុំគ្នា ឯកភាពភាគខាងជើងជាមួយភាគខាងត្បូង។ ថ្ងៃទី៣០ ខែមេសា ក៏ជាពេលវេលានៃការបង្រួបបង្រួមជាតិដែលគ្រួសារនិមួយៗ និងប្រជាជាតិ ទាំងមូលជួបជុំគ្នាក្រោមដំបូលវៀតណាម។ប្រជាជនវៀតណាមគ្រប់រូបមើលទិសដៅតែមួយនិងដើរលើកំណាត់ផ្លូវតែមួយ។ ភាពសុខដុមជាតិបានលុបចោលជំលោះ លុប បំបាត់ការស្អប់ខ្ពើមគ្នា ចងកំហឹង ប្រជាជនគ្រប់រូបរួមកម្លាំងកសាងប្រទេសជាតិឈានចូលសម័យ ថ្មី៖សម័យសន្តិភាព ឯកភាព ឯករាជ្យ សេរីភាពឆ្ពោះទៅលទ្ធិសង្គមនិយម។
ក្នុងដំណាក់កាលនាបច្ចុប្បន្ន ប្រជាជនវៀតណាមបន្តរក្សានិងពង្រីកដោយអតិបរមានូវតំលៃស្មារតីដែលជ័យជំនះនាថ្ងៃទី៣០ ខែមេសា នាំមកដើម្បីកសាងសង្គម ប្រជាធិបតេយ្យ យុត្តិធម៌ ធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅជាមួយមិត្តភក្ដិ អន្តរជាតិ។
អត្តបទសរសេរអំពីមហាជោគជ័យនិទាឃរដូវ ឆ្នាំ ១៩៧៥ កាសែត Quan Doi Nhan Dan (កងទ័ពប្រជាជន) បានអះអាងថា៖ ដើម្បីមានជោគជ័យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥បានមានជនវៀតណាមរាប់លាននាក់ត្រូវពលីជីវិត។ តំលៃនេះទាំងនោះគឺធំធេងណាស់គួរអោយមោទនភាព ដោយបានបង្កើតឡើងទំព័រមាសក្នុងប្រវត្តិសាស្ត្រជាតិនិងលើកកំពស់ថានះរបស់វៀតណាមក្លាយទៅជានិមិត្តរូបនៃលិទ្ធិវីរភាពបដិវត្តន៍។ ការតស៊ូប្រឆាំងអាមេរិករំដោះប្រទេសជាតិនោះបានបញ្ចប់ពី ៤១ ឆ្នាំមុន ប៉ុន្តែស្មារតីនេះនៅគង់វង្សជានិច្ច ហើយស្មារតីនេះនៅបានបន្តក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេសជំរុញប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ នាយប់ថ្ងៃទី៣០ ខែមេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះជាច្រើន ដូចជា៖នៅរោងល្ខោន Sen Hong វិថី Nguyen Hue ។ នៅទីក្រុងហាណូយ ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដូចជា៖ ទិវាធម្មយាត្រាដើម្បីជីវភាពរស់នៅបៃតង់ -អនាម័យ-និងស្អាត កម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់៖ ភាពស្រស់ស្អាតហាណូយឆ្នាំ ២០១៦ និងទិវាបុណ្យសិល្បះវិថី និងម្ហូបអាហារបុរាណ។ នៅខេត្ត Quang Tri (ភូមិភាគកណ្ដាលវៀតណាម) នាព្រឹកថ្ងៃទី៣០ ខែមេសា បានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិ ឯកភាពប្រទេសជាតិ ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងបណ្ដាកម្មាភិបាល យុទ្ធជន និងប្រជាជនជាច្រើនកុះករ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម