នាពេលកន្លងទៅ នៅទីស្នាក់ការអ.ស.បនៅទីក្រុងញូវយ៉ក់ ប្រទេសអាមេរិក នោះ បានប្រព្រឹត្តទៅកិច្ចប្រជុំមួយក្រោមប្រធានបទ “វាយតំលៃយ៉ាងពេញលេញ អំពីសកម្មភាពរក្សាសន្តិភាព”។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.បលោកស្រី Nguyen Phuong Nga (រូបថត៖ TTXVN)
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ អ.ស.បលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា សកម្មភាពរក្សាសន្តិភាពចាំបាច់ត្រូវកែទម្រង់ ដើម្បីអាចទប់ទល់ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពជាមួយនឹងស្ថាន ភាពដែលកំពុងផ្លាស់ប្ដូរជាបន្តបន្ទាប់។ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga អះអាងថា វៀតណាមបាននិងកំពុងចូលរួមក្នុងសកម្មភាព រក្សាសន្តិភាព របស់អ.ស.បជាមួយនឹងស្មារតីម្ចាស់ការ សកម្ម និងជាសមាជិកមានការទទួល ខុសត្រូវរបស់សហគមន៍អន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម