• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់ទង្វើរបស់តៃវ៉ាន់(ចិន)ហាត់សមបាញ់គ្រាប់ពិតនៅជំវិញកោះ Ba Binh


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ក្នុងការឆ្លើយសំណួររបស់អ្នកយក​ព័ត៌មាន​អំពីការដែលតៃវ៉ាន់ (ចិន) ហាត់​សម​បាញ់​គ្រាប់​ពិតនៅកោះ Ba Binh ចំណុះប្រ​ជុំកោះ Truong Sa អ្នកនាំ ពាក្យ​ក្រសួងការបរទេស​វៀតណាម លោក​ស្រី Le Thi Thu Hang បានលើកច្បាស់​​ថា ៖

“វៀតណាមមានមូលដ្ឋាន​ច្បាប់គ្រប់គ្រាន់ និងភស្តុតាងប្រវត្តិសាស្ត្រ​ជាក់លាក់ អះអាងអធិបតេយ្យភាព​ របស់​ខ្លួន​​ចំពោះ​ប្រជុំកោះ Hoang Sa និង​ Truong Sa។ ការ​ ដែល​តៃវ៉ាន់ (ចិន) បានរៀបចំ​ការហាត់​សមបាញ់​គ្រាប់​ពិត​​ជាច្រើនលើក​ច្រើនសារ នៅជុំវិញកោះ B​a Binh ចំណុះប្រជុំកោះ Truon​g Sa របស់វៀតណាមជា​សកម្មភាព ​រំលោភ​យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព​ដែន​ដី របស់វៀតណាមចំពោះប្រជុំកោះ ​នេះ គំរាមកំហែង​សន្តិភាព ស្ថិរ​ភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍និង​បណ្តាលឲ្យ ​ស្ថានភាព​នៅសមុទ្រខាង​កើតកាន់​តែស្មុគ្រស្មាញ​។ ជា​ថ្មីម្តង​ទៀត វៀតណាមប្រឆាំង ជំ​ទាស់ដាច់អហង្កានិងសំណូមព​រតៃវ៉ាន់ (ចិន) កុំប្រព្រឹត្ត​សកម្មភា​ពស្រ​ដៀងដូច្នោះ”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top