• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងទទួល ប្រមុខរដ្ឋយ៉ាងច្រើនលើសលុបដែលអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

គណៈចាត់តាំងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា មានបរិមាណប្រមុខរដ្ឋយ៉ាងច្រើនលើសលុបដែលនឹងអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីសមាគមន៍បណ្ដាប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហាណូយ នាខែកញ្ញា ខាងមុខនេះ ដើម្បីពិភាក្សាលើប្រធានបទ “អាស៊ាន៤.០៖ សហគ្រាសនិងបដិវត្តន៍ឧស្សាហកម្ម៤.០”។

ថ្នាក់ដឹកនៃបណ្ដាប្រទេសអាស៊ានចូលរួមវេទិកា WEF ASEAN ឆ្នាំ២០១៧ដែលត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា (រូបថត៖ TTXVN)

តាមការជូន ដំណឹងរបស់ WEF ឲ្យដឹងថា មានប្រមុខរដ្ឋអាស៊ានចំនួន៨រូប នឹងអញ្ជើញចូល រួមព្រឹត្តិការណ៍នេះ។
វេទិកា WEF ASEAN គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់តំណាងប្រមាណជាង ៨០០រូបដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល សហគ្រាស សង្គមស៊ីវិលនិង​មជ្ឈដ្ឋាន អ្នកយកព័ត៌មាន។ វេទិកាលើកនេះនឹងផ្តោតការពិភាក្សាទៅលើបញ្ហាអន្តរជាតិជាច្រើន ​នា​បច្ចុប្បន្ន​ ចាប់ពីជម្លោះខាងភូមិសាស្ត្រនយោបាយដល់ការគ្រប់គ្រងសហគ្រាស ការប្រើប្រាស់ពលករក្នុងបដិវត្តន៍​ឧស្សាហកម្ម៤.០។ ក្រៅពីនោះ បណ្ដាថ្នាក់ដឹកនាំនឹងពិភាក្សាអំពីតុល្យភាពអំណាចថ្មីនៅទ្វីបអាស៊ី អនាគតនៃការងារធ្វើនៅក្នុងអាស៊ាន យថាទស្សន៍សេដ្ឋកិច្ចនៅទ្វីបអាស៊ីនិងការជំរុញសហគមន៍សេដ្ឋកិច្ចអាស៊ាន​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top