• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមានសក្កានុភាព


ទិដ្ឋភាពនៃជំនួប

នាថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួប ជាមួយ​ប្រធាន​សភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និង​សកិកម្ម​អ៊ីរ៉ង់ លោក Gloham Hossein Shafei ដែល​កំពុង​បំពេញ​ទស្សនកិច្ច​​ការងារ​នៅ​វៀត​ណាម។ នៅក្នុងជំនួបនេះ លោក Tran Dai Quang​ បានឲ្យដឹងថា តម្លៃ​ប្រាក់​ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរ នាឆ្នាំ២០១៦ ទទួលបានជាង​១១៦​លានដុល្លារ​អាមេរិក គឺមិន​សក្តិសម​ជាមួយស​ក្កានុភាព ​របស់​ប្រទេស​ទាំងពីរ​។​ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ថ្នាក់ដឹក​នាំនៃ​ប្រទេស​ទាំងពីរ បានសន្យាបង្កលក្ខណៈងាយ​ស្រួល សម្រាប់​អង្គភាព​អាជីវកម្ម នៃប្រទេស​ទាំងពីរ បង្កើនការជ្រៀបចូល​ទីផ្សារ របស់​គ្នា​ទៅវិញទៅមក។ លោក Tran Dai Quang បាន​អះអាងថា​វៀតណាម ស្វាគមន៍​សហគ្រាស​នានា របស់​អ៊ីរ៉ង់​មក​ស្វែងរក​ការវិនិយោគ​ នៅវៀត​ណាម​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top