• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអេស្តូនីសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល Covid-19


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh
 

នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh បាន​ជួប​​សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនី លោក Urmas Reinsalu ។
 
ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh បានជំរាបជូនអំពីរាល់វិធានការ ដែល​រដ្ឋាភិបាល​វៀត​ណាម កំពុងអនុវត្តយ៉ាងសកម្ម និងរាល់លទ្ធផលជាវិជ្ជមាន ដែលទទួលបានក្នុងការគ្រប់គ្រង និង​ទប់ស្កាត់ជំងឺ​រាតត្បាត ព្រមទាំងរក្សាយ៉ាងរឹងមាំនូវស្ថិរភាពសេដ្ឋកិច្ច ធានាបាន​នូវកំណើន​សម្រាប់​ដំណាក់​កាល​ក្រោយ​ COVID – 19។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh បានអះអាងថា វៀតណាម​ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិសោធន៍ជាមួយ អេស្តូនី ហើយ​រួម​ជា​មួយ​​អេស្តូនីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុញថយក្រោយជំងឺរាតត្បាត ដូចជា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ របស់ពិភពលោកផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top