នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានឡាវ លោក Sommad Pholsena
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានឡាវ លោក Sommad Pholsena ។ នៅទីនេះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា ក្រសួងធនធាននិងបរិស្ថាននៃប្រទេសទាំងពីរ បន្តជម្រុញអនុវត្តរាល់ភារកិច្ច ដែលបានរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រគល់ជូន សំដៅធានាឲ្យបានល្អគុណភាពសំណង់ និងរាល់គម្រោងការដែលសហការជាមួយឡាវ។ លោក Nguyen Xuan Phuc បានស្នើឲ្យឡាវបញ្ចូនគណៈកម្មការជំនាញសម្រាប់រួម ជាមួយវៀតណាមស្រាវជ្រាវ និងពិនិត្យលើលទ្ធភាព ចូលរួមសន្ធិសញ្ញាការពារនិងប្រើប្រាស់ប្រភពទឹកឆ្លងដែននិងបឹងអន្តរជាតិ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីលោក Sommad Pholsena បានអះអាងថា រាល់កម្មភាព សាងសង់សំណង់វារីអគ្គិសនី លើទន្លេមេគង្គនឹងត្រូវបានប្រតិបត្តិតាមការកំណត់ របស់គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ និងច្បាប់អន្តរជាតិប្រើប្រាស់ប្រកប ដោយប្រសិទ្ធិភាពប្រភពធនធាននេះសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាប្រទេសដទៃ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម