• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ាដាហ្គាស្ការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីវិមានប្រធានាធិបតីម៉ាដាហ្គាស្ការ
លោក Rakatovao Rivo 

នារសៀលថ្ងៃទី៨ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីវិមានប្រធានាធិបតីម៉ាដាហ្គាស្ការ លោក Rakatovao Rivo ដែលកំពុងមានដំណើរទស្សនកិច្ចការ ងារនៅវៀតណាម។នៅទីនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមជាស្រេចសហប្រតិបត្តិការ​ជាមួយម៉ាដាហ្គាស្ការ លើបណ្តាវិស័យដែលជាបៀបខ្លាំងរបស់វៀតណាមនិងម៉ាដាហ្គាស្ការមានតម្រូវការ។លោក Tran Dai Quang មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងលើកទឹកចិត្តឲ្យសហគ្រាសនៃប្រទេសទាំងពីរ មកស្វែងរកឱកាសវិនិយោគធ្វើអាជីវកម្ម។ វៀតណាមស្នើឲ្យភាគីម៉ាដាហ្គាស្ការ បញ្ជូនអ្នកជំនាញការ និងសិក្ខាកាម​មកវៀតណាមរៀនសូត្រផងនិងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ ផ្នែកកសិកម្ម ធានាសន្តិសុខ​ស្បៀងអាហារនៅវៀតណាម។

រីឯខ្លួនវិញ រដ្ឋមន្ត្រីវិមានប្រធានាធិបតីម៉ាដាហ្គាស្ការបានឲ្យដឹងថា វិស័យកសិកម្មនិងចិញ្ចឹមសត្វជាវិស័យសំខាន់ដែលម៉ាដាហ្គាស្ការមានបំណងសហប្រតិបត្តិការជាមួយវៀតណាម។ លោករូបនេះបានជឿជាក់ថាក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ  ភាគីទាំងពីរនឹងទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាពិសេស​លើ​វិស័យកសិកម្ម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top